តារាថៃម្នាក់ទៀតលោក Boy Phitsanu លែងទ្រាំទៀតហើយប្រកាសលក់ឡាន់ទំនើបជាបន្ទាន់ព្រមទាំងប្រាប់ទៀតថា….! មានរូបភាព
ដាច់ចិត្តលក់ឡានទំនើបសំណព្វចិត្តម្នាក់ទៀតហើយ សម្រាប់តារាប្រុសរូបសង្ហាលោក Boy Phitsanu តារាល្បីឈ្មោះវ័យ 42ឆ្នាំ
នៅពេលថ្មីៗនេះសាម៉ីខ្លួនបានផុសរូបភាពប្រកាសលក់ឡាន Porches cayenne diesel 2012 នៅក្នុង Instagram @boy_pisanu ព្រមទាំងបញ្ចាក់យ៉ាងលំអិតទាក់ទងនិងការប្រើប្រាស់ ធានារ៉ាប់រង ហើយនិងតម្លៃ មានទាំងរូប emoji សោកសៅទឹកភ្នែកដើម្បីបញ្ចាក់ពីអត្ថន័យ
“រកអ្នកចូលចិត្តម៉ាក់នេះ Porches cayenne diesel 2012 ប្រើបាន 35,000 km!!! នៅល្អគ្រប់យ៉ាង!! ធានារ៉ាប់រងដល់ខែធ្នូ ទើបតែប្ដូរកង់ថ្មីៗ!!!! ប្ដូរពោងសុវត្តិភាព 1គ្រាប់ លក់ក្នុងតម្លៃ 3.5 បាត (មិនតថ្លៃ) ប្រសិនបើលោកអ្នកត្រូវការម៉ូតនេះស្រាប់ទៅហើយ អាចប្រាប់ថាឡាននៅល្អគ្រប់គ្រឿង!!!! ទំនាក់ទំនងបាននៅក្នុង inbox ណាបាទ”
ហើយក្រោយមកផុសខាងលើរបស់ Boy ក៏ធ្វើអោយមិត្តភ័ក្ដក្នុងសិល្បៈជាច្រើនចូលទៅ សម្ដែងការយល់ឃើញផ្សេងៗ
មានទាំងអ្នកចម្រៀងកំលោះក៏នៅបានឆ្លៀតឪកាសនេះឆ្លើយតបយ៉ាងច្បាស់ៗចំពោះសំនួរដែលគ្រប់គ្នាសង្ស័យដូចជា មានបំណងចិត្តនិងប្ដូរឡានថ្មីមែនទេ? អោយបាត់សង្ស័យ “មិនមែនពេលនេះទេ”
អត្ថបទដោយ : នីត្តា