មិនសរសើរមិនបានទេ! Taew Nataporn បង្ហាញពីក្ដីស្រលាញ់របស់ Matt Peeranee ដែលមានចំពោះនាងតាមរយៈរូបគំនូរមួយសន្លឹកមានទាំងកំលាំងចិត្តមានទាំង…..! មានរូបភាព
មិត្តភាពដ៏ជា្រលជ្រៅរបស់តារាស្រីទាំងពីរ Taew Nataporn និង Matt Peeranee ដែលមានការគូររូបផ្ដល់កំលាំងចិត្តអោយគ្នា អមជាមួយឃ្លាខ្លីៗមានន័យថា How she send me love
អាចនិយាយបានថា Furby Gang ជាក្រុមមួយដែលរងការរិះគន់មករហូត ប៉ុន្ដែរឿងនេះមិនប៉ះពាល់ដល់ទំនាក់ទំនងរបស់មិត្តនៅក្នុងក្រុមទាល់តែសោះ តារាសម្ដែងស្រីទាំង 5 ដូចជា Taew , Matt , Toey , Mew , Mint នៅតែផ្ដល់កំលាំងចិត្តអោយគ្នាទៅវិញទៅមក ប្រសិនបើមានមិត្តណាម្នាក់មានបញ្ហា
មុននេះព្រះម៉ែនាគីយ៉ាង Taew Nataporn ទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះប្រតិកម្មរបស់នាងក្នុងកំឡុងពេលឃុំខ្លួននៅដោយលែក ទោះបីជានាងពិនិត្យសារជាថ្មីមិនមានឃើញមេរោគក៏ដោយ ប៉ុន្ដែក្នុងរឿងអាក្រក់ៗ ក៏នៅតែមានរឿងល្អៗ ព្រោះជាក់ស្ដែង Taew បានផុសរូបភាពគំនូរមនុស្សស្រីដែលមានចុះហត្ថលេខា Matt តាមរយៈ IG ផ្ទាល់ខ្លួន ព្រមទាំងបញ្ចាក់អត្ថន័យដ៏ស៊ីជម្រៅថា “How she send me love” និងថេកអោយតារាស្រីជាមហាមិត្តយ៉ាង Matt Peeranee
រឿងនេះក៏មិនបាច់និយាយអ្វីវែងឆ្ងាយ អ្នកណាគូអោយ ព្រោះអ្នកគាំទ្រយល់ច្បាស់ថាជាកញ្ញា Matt កោតសរសើរពីទឹកដៃនៃការគូររូបបានល្អ ថែមទាំងមានថេកអាយជីអោយគ្នាបែបនេះ ទោះបីជាម្ខាងទៀតមិនបានឆ្លើយតបអ្វីដល់ Taew តែគ្រប់គ្នាក៏ដឹងច្បាស់ មិត្តភាពដែលល្អចំពោះគ្នាពិតជាមិនថយចុះមែនហើយ
អត្ថបទដោយ : នីត្តា