កាលពីម្សិលមិញនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញអ្នកនាង សូ ដានីតា បានបង្ហោះសារប្រកាសស្វែងរកប្រពន្ធចុងឲ្យស្វាមី ដែលបានរៀបការកសាងគ្រួសារមានកូនម្នាក់ទៅហើយនោះ។
ក្នុងនោះអ្នកនាងបានរៀបរាប់ថា៖
«ដំណឹងប្រកាស រកស្រី រឺប្រពន្ធចុងអោយប្តីខ្ញុំ មនុស្សថ្មីអាចឆាតជាមួយគាត់បាន រឺអ្នកមិត្តសិល្បះខ្លះដែលធ្លាប់ជាសង្សាគាត់ពីមុន បែរជាត្រូវគ្នាវិញក៏បាន»
យ៉ាងណាមិញតាមរយៈសារនេះ ហ្វេនៗជាច្រើននៅមិនទាន់ដឹងច្បាស់ថាជារឿងអ្វីនោះទេ ហើយគ្រប់គ្នាក៏កំពុងតែចង់ដឹងថាហេតុអ្វីនៅសុខៗ តារាស្រីរូបនេះបង្ហោះសារបែបនេះទៅកាន់ស្វាមី៕ សូមទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី