ចាំទេ! តួឯកប្រុសក្នុងរឿង «ភូមិខ្ញុំស្រស់ឆើតឆាយ» ពេលនេះប្រែសម្រស់និងមានភរិយាហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាចាំនិងធ្លាប់ទស្សនារឿងភាគខ្មែរដ៏ល្បីល្បាញដែលមានចំណងជើងថា «ភូមិខ្ញុំស្រស់ឆើតឆាយ» ដែលគ្រប់គ្នាតែងតែសរសើរពីសមត្ថភាពតួអង្គសម្ដែង ជាពិសេសនោះគឺតួឯកប្រុសលោក ឡុង វីរៈយុទ្ធ ហៅ នាយភូ នេះតែម្ដង។

ក្នុងនោះផងដែរ ក្រោយពេលបាត់មុខអតីតតារាប្រុសនេះជាច្រើនឆ្ន​ាំមក ស្រាប់តែថ្មីៗនេះ មានផេកហ្វេនតារាមួយបានយករូបរបស់លោកមករម្លឹក និងសរសើរពីស្នាដៃលោក ហើយក្នុងនោះស្រាប់តែគណនីមួយដែលត្រូវបានគេស្គាល់ថាជាភរិយាអតីតតារាសម្ដែងប្រុសរូបនេះ បានចូលទៅបញ្ជាក់ថា តារាប្រុសរូបនេះបានរៀបការរួចហើយ ហើយពេលនេះកំពុងតែបើកមុខជំនួញរកសុីផងដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ ងាកទៅចាប់អារម្ម​ណ៍រូបសម្រល់អតីតតារាសម្ដែងប្រុសរូបនេះវិញ ហាក់បីដូចជាប្រែប្រួលខ្លាំងណាស់ រហូតដល់ហ្វេនៗមួយចំនួនមើលសឹងតែមិនស្គាល់ទៀតផង តែយ៉ាងណាមិញភរិយាលោកថា បើហ្វេនៗនៅតែគាំទ្រសមត្ថភាពលោក ពេលស្ងប់កូវីដអ្នកនាងនិងឲ្យលោកចូលសិល្បៈវិញទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី