តួឆ្នាស់តួឆ្នើមនាង Kratip សុំបង្ហោះរូបសម័យប្រកួតក្លាយជាតារា ព្រមពាក្យសំដីដែលទទួលបានការគាំទ្រ!!

តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Kratip Chawallakorn​ ថ្មីៗនេះបានរំលឹកអតីតកាលរបស់ខ្លួនជាមួយការបង្ហោះរូបកាលពីជំនាន់ចូលប្រកួតលើវេទីការបវរកញ្ញាមួយកន្លែងកាលពីឆ្នាំ២០០៨ ដោយនេះជាជំហ៊ានដំបូងក្នុងការបានក្លាយខ្លួនជាតារារបស់នាង។

ហើយក្នុងការប្រកួតនាងបាននិយាយពាក្យមួយឃ្លារដែលធ្វើឲមានគាំទ្រពេញចិត្តពីអ្នកទស្សនា ក្នុងស្ថានភាពនយោបាយបច្ចុច្បន្នរបស់ថៃមានតារាៗជាច្រើនចេញមកនិយាយ ដូចនេះនាងចង់រំលឹកពាក្យមួយឃ្លានេះយកមកនិយាយក្នុងស្ថានភាពឥឡូវនេះឡើងវិញផងដែរ។ ដោយរូបនាងបានបង្ហោះពាក្យដែលធ្លាប់និយាយក្នុងវេទីការប្រកួតផងដែរថា បើចង់ធ្វើការឲប្រទេសជាតិ កុំមកគិតរកផលប្រយោជន៍អំណាចឲខ្លួនឯង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ