ពុទ្ធោ! ពេលលឺពីតម្លៃខ្លួនរបស់តារាហូលីវូដប៉ុន្មានរូបនេះ ម្នាក់ៗសុទ្ធតែខ្ទង់សិបលានដុល្លារផង!

ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយនូវតួអង្គហូលីវូដល្បីៗជាច្រើន ហើយសម្រាប់តម្លៃខ្លួនរបស់តារាហូលីវូដនីមួយៗវិញ ថតតែមួយរឿងបានរហូតខ្ទង់រយលានដុល្លារឯណោះ។

ខាងក្រោមនេះគឺជាតារាហូលីវូដដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូរទាំងសកលលោក ដែលត្រូវបាន​មហាជនដែលនិយមចូលចិត្តរឿងហូលីវូដស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង។

After Footer (Active) - damrei Mr1 Zone2

១ Angelina Jolie

តារាស្រីដ៏ល្បីល្បញរូបនេះ មហាជនភាគច្រើនច្បាស់ជាស្គាល់ជាក់ជាមិនខាន​ ហើយតម្លៃខ្លួនរបស់តារាស្រីរូបនេះគឺចាប់ពី ១៥លានដុល្លារ​ ទៅ ៣០លានដុល្លារក្នុងការថតមួយរឿង គ្រាន់តែថតក្នុងរឿង Maleficent វគ្គ១ នាងទទួលបានចំណូលដល់ទៅ៣៣លានដុល្លារឯណោះ។

២ Jonhny Depp

សម្រាប់តម្លៃខ្លួនតារាប្រុសដ៏ល្បីល្បាញរូបនេះគឺ ២០លានដុល្លារក្នុងមួយរឿង ហើយសម្រាប់ការសម្តែងនៅក្នុងរឿង Pirates Caribbean ចំនួន៥វគ្គលោកទទួលបានចំណូលដល់ទៅ ៣០០លានដុល្លារ។

៣ Keanu Reeves

លោកមានតម្លៃខ្លួន ១៥លានដុល្លារសម្រាប់ការសម្តែងក្នុងមួយរឿង ហើយតម្លៃដែលលោកទទួលបានក្នុងការថតរឿង The Matrix លោកបានដល់ទៅ ២៥០លានដុល្លារ។

៤ Robert Downey J

សម្រាប់តម្លៃខ្លួនក្នុងការថតមួយរឿងរបស់តារារូបនេះគឺ ២០លានដុល្លារ ហើយសម្រាប់ការថតក្នុងរឿងរបស់ MCU គឺបាន១០០លានដុល្លារ។

៥ Chris Hemsworth

តារាប្រុសរូបនេះមានតម្លៃខ្លួនចំនួន ១៥លានដុល្លារសម្រាប់ការសម្តែងមួយរឿង ហើយគ្រាន់តែសម្តែងអោយ MCU លោកទទួលបាន ៧៥លានដុល្លារ។

៦​ Tom Cruise

តារាប្រុសហូលីវូដរូបនេះមានតម្លៃខ្លួន ប្រមាណ២០លានដុល្លារ ហើយការសម្តែងអោយ​ MCU លោកទទួលបាន ៧៥លានដុល្លារ៕