ជាដំបូងសូមសម្ដែងការត្រេកអរជាមួយប៉ា អ្នកម៉ាក់ Tea Sheranut ដែលចេញមកប្រកាសដំណឹងល្អពោះធំកូនដំបូងហើយ ធ្វើអោយគ្រប់គ្នាត្រេកអរចំពោះរឿងមង្គលនេះជាខ្លាំង
ទន្ទឹងរង់ចាំអស់ពេលជាយូរ សម្រាប់តារាសម្ដែងនិងជាអ្នកចម្រៀងស្រីពេញទៅដោយសមត្ថភាពអ្នកនាង Tea ហើយនិងស្វាមី រឿងទាយាទតូច ហើយពេលនេះក៏បានដូចក្ដីប្រាថ្នានិងការទន្ទឹងរង់ចាំ ព្រោះទាំងគូកំពុងតែក្លាយទៅជាលោកបា៉អ្នកម៉ាក់របស់គេហើយ
ដោយថ្មីៗនេះអ្នកនាង Tea បានផុសរូបភាពខ្លួនឯងហើយនិងស្វាមីរួមជាមួយនិងរូបអេកូកូនដំបូង នៅក្នុង IG @namcha_tea អមមកជាមួយនិងសារថា “Our +1” បណ្ដារអ្នកសិល្បៈ មិត្តភ័ក្ដនិងអ្នកគាំទ្រ ដង្ហែរគ្នាចូលមកសម្ដែងការរីករាយជាមួយលោកប៉ាអ្នកម៉ាក់ជាខ្លាំង
អត្ថបទដោយ : នីត្តា