ហ្វេនណាមិនច្រណែន! KooTee បង្ហោះសារយ៉ាងផ្អែមល្ហែមបែបនេះទៅកាន់មិត្តស្រីក្នុងថ្ងៃខួបស្នេហា៨ឆ្នាំ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែង និងជាតារាកំប្លែង Kootee Aramboy ដែលបច្ចុប្បន្ននេះលោកមានវ័យ ៤០ឆ្នាំហើយ ហើយលោកក៏បាននិយាយថាលោកនិងរៀបការជាមួយមិត្តស្រីតាំងពី២ឆ្នាំមុនមកម្ល៉េះ តែដោយសារកូវីដ១៩រីករាលដាលទើបពន្យាមកដល់សព្វថ្ងៃនេះ។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ថ្ងៃខួបស្នេហារយៈពេល៨ឆ្នាំរបស់តារាប្រុសរូបនេះនិងគូស្នេហ៍វិញ ពិតជាពោលពេញដោយភាពផ្អែមល្ហែមខ្លាំងណាស់ ក្នុងនោះលោកបានបង្ហោះសាររៀបរាប់ទៅកាន់គូស្នេហ៍ខ្លួនថា៖

After Footer (Active) - damrei Mr1 Zone2

«វាមានរយៈពេល ៨ ឆ្នាំហើយចាប់តាំងពីយើងសំរេចចិត្តធ្វើដំណើរជាមួយគ្នា។ សូមអរគុណអ្នកសម្រាប់អ្វីៗដែលបានផ្តល់ឱ្យខ្ញុំ អាចថាខ្ញុំមិនសូវជាផ្អែមល្ហែមដូចបុរសដ៏ទៃ មិនមានពេលនាំអ្នកទៅគ្រប់ទីកន្លែង ប៉ុន្តែ បង មានទំនុកចិត្តថាសេចក្តីស្រលាញ់និងភាពស្មោះត្រង់ដែល បង ផ្តល់អោយ Kwang … គឺពិតជាមិនតិចជាងនរណាម្នាក់ឡើយ … បុរសម្នាក់នេះប្តេជ្ញាថានឹងខិតខំធ្វើការនៅថ្ងៃនេះដើម្បីអនាគតរបស់យើង…ថ្ងៃណាមួយក្តីសុបិន្តរបស់អ្នកនឹងក្លាយជាការពិត ខ្ញុំស្រលាញ់អ្នក kwang …»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសរសើរក្ដីស្រលាញ់ដ៏ស្មោះស្ម័គ្ររវាងតារាប្រុសរូបនេះ និងគូស្នេហ៍រយៈេពល៨ឆ្នាំមកនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី