ជាដំណឹងមួយដែលគួរឲ្យសោកស្ដាយខ្លាំងជាទីបំផុត នៅពេលទទួលដំណឹងថា អតីតតារាសម្ដែងថៃស្រី Jay Phailin ដែលមានកេរ្តិ៍ល្បីកំឡុងឆ្នាំ២០០៥ បានទទួលមរណៈភាពដោយសារតែជំងឺប្រចាំកាយផងដែរ។
យ៉ាងណាមិញ ក្រោយពេលទទួលដំណឹងនេះភ្លាម មិត្តភក្ដិក្នុងសិល្បៈជាច្រើនរបស់អតីតតារាស្រីរូបនេះ ក៏បាននាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះគ្រួសារនាង ដែលបាត់បង់នាងយ៉ាងឆាប់រហ័សបែបនេះ។
គួរបញ្ជាក់ផងដែរថា កាលពីកំឡុងឆ្នាំ២០០៥ Jay Phailin គឺជាតារាស្រីម្នាក់ ដែលមានប្រជាប្រិយភាព ហើយនាងក៏ធ្លាប់គ្រងដំណែងតួឯកនៅក្នុងរឿងភាគជាច្រើនផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី