តារាស្រីនាង Gongploy បានជួបកូនស្រីតែចិត្តរឹតក្ដុកក្ដួលក្រោយឃើញកូនលែងសូវតាមដូចមុន(មានវីដេអូ)

តារាសម្ដែងស្រីក្នុងរឿងបែបបាញ់បោះវាយប្រហារនាង Tik Knisthrint ដែលពេលនេះសុំដាក់ឈ្មោះថ្មីឲខ្លួនឯងថា Gongploy បានរៀបរាប់ពីអារម្មណ៍នឹកដល់កូនស្រីជាទីស្រលាញ់និងក្ដុកក្ដួលក្រោយបានជួបកូនស្រីតែកូនស្រីបែរជាមិនសូវតាមដូចមុនទៅវិញ។

តារាស្រីនាង Gongploy ក្រោយពីលែងលះគ្នាជាមួយអតីតស្វាមីលោក Sornram Tepitak រូបនាងក៏ត្រូវបានរើរចាកចេញពីផ្ទះនិងទុកកូនស្រីឲរស់នៅជាមួយស្វាមី ព្រោះស្វាមីសុំសិទ្ធដោយពេលនេះរូបនាងមានបំណុលជាប់ខ្លួននិងជាប់ឈ្មោះជាអ្នកលេងល្បែង។ ថ្វីត្បិតតែរស់នៅបែកគ្នាតែតារាស្រីនាង Gongploy តែងឡាយក្នុងវីដេអូប្រាប់ថានឹកដល់កូនស្រីនិងចង់ជួបមុខ យូរៗម្ដងស្វាមីរបស់នាងបាននាំកូនមកលេងនឹងនាង។ វីដេអូដែលរូបនាងបានជួបកូនស្រីថ្មីៗនេះ បានធ្វើឲនាងចង់សុំកូនមកមើលថែខ្លះ ព្រោះពេលនេះកូនស្រីនាងមិនសូវតាមនាងទេដូចមនុស្សចំលែកដាក់គ្នាអញ្ចឹងធ្វើឲចិត្តនាងជាម្ដាយឈឺចាប់ជាខ្លាំងផងដែរ។

After Footer (Active) - damrei Mr1 Zone2

 

ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ