Bow Maylada ផុសរូបស្អាតមធ្យមទេតែងំរឿង caption និងតែម្ដងសូម្បីតែសង្សាក៏ត្រូវប្រញាប់ចូលមក comment ឆ្លើយ….! មានរូបភាព
ទោះបីជាខ្លួនឃ្លាតនៅឆ្ងាយដោយសារតែកូវីដ-19 ប៉ុន្ដែភាពផ្អែមល្ហែមមិនដែលឃ្លាតទេ សម្រប់គូស្នេហ៍ Bow Maylada និង Mick Thongraya ថ្វីត្បិតតែមិនបានជួបមុខគ្នាក៏មានបន្ថែមជាតិស្ករអោយគ្នាតាមរយៈបណ្ដាញសង្គមចែករំលែកដល់ហ្វេនៗបានត្រជាក់ចិត្តត្រជាក់ថ្លើមដែល
ថ្មីៗនេះកញ្ញា Bow ក៏បានចែកចាយភាពស្រស់ស្រាយ បន្ថែមដោយឃ្លាដែលចាក់ដោតដល់បេះដូង រឿងនេះម្ចាស់ចិត្តរូបសង្ហាញក៏ទ្រាំមិនបានដែលប្រញាប់ចូលមកឆ្លើយតបបែបខ្លីៗ ហើយហ្វេនៗប្រាប់ថាពេញចិត្តខ្លាំងណាស់
ដោយខាងស្រីបានផុសរូបភាពរបស់ខ្លួនឯងនៅក្នុង IG @bow_maylada ជាមួយនិងឃ្លាថា “មិនអ្វីជារបស់យើងជារហូតនោះទេ សូម្បីតែបេះដូងយើងក៏ជារបស់បងដែល”
រឿងនេះធ្វើអោយមិត្តភ័ក្ដបងប្អូននៅក្នុងវិស័យសិល្បៈនាំគ្នាចូលទៅបង្អាប់ចំពោះឃ្លារបស់នាងជាច្រើន ហើយអ្វីដែលខ្វះមិនបានគឺម្ចាស់ចិត្តរូបសង្ហាយ៉ាង Mick Thongraya ដែលចូលមកឆ្លើយខ្លីៗថា “បាទៗៗៗៗ” ធ្វើអោយហ្វេនៗនាំគ្នាចុចឡាយអោយចង់បែកមេដៃទៅហើយ
អត្ថបទដោយ : នីត្តា