ក្រោយឆ្លងកូវីដ ពិធីកររូបនេះបានប្រកាសលាលែងពីការធ្វើពិធីករគ្រប់កម្មវិធីទាំងអស់ជាផ្លូវការហើយ!

មួយរយៈកន្លងទៅនេះ ប្រទេសថៃកំពុងតែវឹកវរខ្លាំងដោយសារតែការឆ្លងមេរោគកូវីដពាសពេញប្រទេស ហើយសិល្បៈករថៃជាច្រើនបានឆ្លងនូវមេរោគនេះ និងបានធ្វើការព្យាបាលភ្លាមៗក្រោយពេលដឹងពីលទ្ធផល។

ហើយលោក Nawat ដែលជាពិធីករថៃដ៏មានប្រជាប្រិយភាពមួយរូបក៏បានឆ្លងនូវជំងឺដ៏កាចសាហាវនេះ និងបានធ្វើការព្យាបាលអស់រយៈពេលជាច្រើនថ្ងៃមកហើយផងដែរ។​ អ្វីដែលធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលនោះ​ គឺលោកបានប្រកាសលាលែងឈប់ពីអាជីពពិធីករគ្រប់កម្មវិធីជាផ្លូវការហើយ បើទោះបីជាមានមហាជនជាច្រើនបានលើកទឹកចិត្តគាត់ដើម្បីអោយនៅបន្តរតំណែងមួយនេះក៏ដោយ៕