មិនធម្មតា! ក្រោយលែងលះគ្នារួច តារាសម្តែងស្រី Zhao Liying ទិញវីឡាដ៏ធំស្កឹមស្កៃមួយទុករស់នៅដោយមានក្តីសុខជាមួយកូនប្រុស!

តារាសម្តែងស្រីដែលមានទេពកោសល្យខ្ពស់និងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។ កាលពីរយៈពេលប៉ុន្មានខែកន្លងមកនេះ នាងបានមមាញឹកយ៉ាងខ្លាំងទៅលើរឿងការងារថតរឿង ហើយក៏មានរឿងរ៉ាវទាក់ទងទៅនឹងការលែងលះគ្នាជាមួយលោក Feng Shaofeng ដែលជាតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពមួយរូប។

បើទោះបីជាគ្រួសារមានរឿងរ៉ាវបែកបាក់គ្នាយ៉ាងណាក៏ដោយ តារាស្រីរូបនេះនៅតែរឹងមាំក្នុងការចិញ្ចឹមបីបាច់កូនប្រុសដែលមានអាយុប្រហែល ២ឆ្នាំយ៉ាងមានក្តីសុខ ហើយថែមទាំងបានទិញវីឡាដ៏ស្កឹមស្កៃមួយទុករស់នៅជាមួយកូនប្រុសយ៉ាងសប្បាយរីករាយថែមទៀតផង៕