Pancake និយាយរឿងក្នុងចិត្តបន្ទាប់ពីជាសះស្បើយពីកូវីដ រឿងអ្នកម្ដាយប្រាប់ទាំងទឹកភ្នែកពីសង្សានាងថា….! មានវីដេអូ

បើកចិត្តនិយាយជាលើកដំបូង Pancake-Khemnit ហើយនិងអ្នកម៉ាក់របស់នាង ក្រោយពីបានជាសះស្បើយពីកូវីដ-19 ព្រមទាំងប្រាប់ពីការព្រួយបារម្ភចំពោះអ្នកម្ដាយនៅពេលមេរោគចូលដល់សួត ត្រូវចាក់ថ្នាំបញ្ចុះឈាម ថែមទាំងមានការ update ពីអាការៈជាក់ស្ដែង ត្រូវតែប្រយ័ត្នអោយបានច្រើនព្រោះលោកគ្រូពេទ្យប្រាប់ថាកើតហើយវានិងអាចរើឡើងវិញទៀត នៅក្នុងកម្មវិធី SHOW

អាការៈជាក់ស្ដែងយ៉ាងម៉េចដែរហើយ?

Pancake – ពេលឆ្លុះ x-ray មើលសួត គ្រូវពេទ្យប្រាប់ថាសួតបានជាសះស្បើយហើយ គឺជាហើយប៉ុន្ដែអាចនិងរើឡើងវិញ ហើយងាយហត់ ដោយអាការៈទាំងអស់នេះនៅតែមាន ព្រោះវាត្រូវការប្រើពេលវេលាក្នុងការស្ដារឡើងវិញ ប្រហែលជាមិនអាចធ្វើអ្វីហួសប្រមាណដូចពីមុន ត្រូវតែសន្សឹមៗ មួយជំហានៗ ហើយត្រូវតែព្យាយាមស្ដារសួតអោយរឹងមុំាឡើងក

បារម្ភអ្នកម៉ាក់យ៉ាងណាដែរពេលនិង?

Pancake – ក៏បារម្ភ ព្រោះ អើ! ពេលនឹងយើងមិនដឹងជាត្រូវគិតស្អីមុន នៅពេលដែលវាបានកើតឡើងបែបនេះ អ្នកម៉ាក់គាត់ធ្ងន់ធ្ងរដែរទេនេះយើងក៏មិនដឹង ប្អូនស្រីយ៉ាងម៉េចក៏យើងមិនដឹង សូម្បីតែខ្លួនយើងផ្ទាល់ពេលទៅដល់ខ្លួនក៏ឡើងកំដៅ សួតរលាក

អ្នកម៉ាក់ – មេរោគនេះប្លែកម៉្យាងគឺវាត្រលប់ទៅត្រលប់មក ដំបូងៗដូចជាគ្នាអីទាស់តែសោះ ដល់បាន 3-4ថ្ងៃ ក៏ទៅជាបែបនេះ ដល់ថ្ងៃទី 7-8 ក៏ប្រែទៅមួយបែបទៀត ពេលមកដល់ផ្ទះអាការៈទៅមួយបែបទៀតទៅ ដូចជាសួតល្អជាមុន

មើលទៅអ្នកម៉ាក់ដូចជាស្រលាញ់បង Mee ខ្លាំងណាស់

អ្នកម៉ាក់ -​ គឺដូចនូវអ្វីដែល Pancake ប្រាប់ចឹង យើងដឹងយល់ចិត្តគ្នាកាន់តែខ្លាំងឡើង នៅពេលយើងត្រលប់ទៅផ្ទះវិញបង Mee ក៏បាននិយាយពីអារម្មណ៍ផ្ទាល់ខ្លួនគ្រប់យ៉ាង ហើយយើងក៏បានឃើញគ្រប់យ៉ាងដែលគាត់ក្ដៅក្រហាយជាមួយយើង  ខណៈពេលនិងគាត់រត់រកគ្រប់យ៉ាងនៅខាងក្រៅតែម្នាក់ឯងពិតមែន របស់គ្រួសារយើងធ្វើគ្រប់យ៉ាងអោយ ដោយគ្មានលក្ខខណ្ឌអ្វីឡើយ

Pancake – ក៏ដោយសារតែគាត់ម្នាក់ប៉ុណ្ណោះដែលអត់ឆ្លង តាមពិតទៅ ក៏នៅជាមួយគ្នារហូត ជួបនិងក្មួយៗ ញុំបាយជាមួយគ្នា​ មានតែគាត់ម្នាក់ដែលមិនឆ្លង

អ្នកម៉ាក់ -​ ដូចជាទុកអោយគាត់តែម្នាក់រួចខ្លួននិងចាំជួយពួកយើង មើលអ្វីៗគ្រប់យ៉ាងអោយោយើង ថាគ្រប់គ្នានៅបានល្អគ្រប់គ្នាទេ បានជួបពេទ្យគ្រប់ៗគ្នាហើយ

អត្ថបទដោយ​ : នីត្តា