តា​រា​ស្រី ​១០រូប ​ក្លាយ​ជា​តួឯក​ស្រី​សំណព្វ​ចិត្តទ​ស្ស​និក​ជន ​ប្រចាំ​ប៉ុស្តិ៍​លេខ ​៣ថៃ​

មិនប្លែកទេ ដែលតារាស្រីទាំង ១០រូបប្រចាំក្នុងប៉ុស្តិ៍លេខ ៣ថៃ ក្លាយជាតារាស្រីសំណព្វចិត្តទស្សនិកជន និងមានអ្នក​គាំទ្រ​យ៉ា​ង​ខ្លាំង​ក្នុង ឆ្នាំ ២០២០។ ព្រោះពួកគេទាំងស្រស់ស្អាត និងមានសមត្ថភាពក្នុងការសម្ដែងបានយ៉ាងល្អ ពិសេសតារាស្រីទាំង ១​០​រូប​នោះ ​សុទ្ធសឹងតែធ្លាប់ទទួលបានរហ័សនាមជាកំពូលតារាសម្ដែងស្រីឆ្នើម ក្នុងដួងចិត្តទស្សនិកជនរួចមកហើយ។

តោះ! ចង់ដឹងថា តារាស្រីក្នុងប៉ុស្តិ៍លេខ ៣ណាខ្លះ មានឈ្មោះជាកំពូលតារាស្រីប្រចាំឆ្នាំ ២០២០ ឥឡូវមកតាមដាន​ខាងក្រោម​ទាំ​ង​អស់​គ្នា៖

១. Yaya Urassaya ថ្មីៗនេះ នាងកំពុងថតសម្ដែងរឿងថ្មីជាមួយតួឯកប្រុស Mario ដែលជាការដឹកនាំសម្ដែងដោយផ្ទាល់ពី An​ne ​Thongprasom គឺរឿង «Bad Romeo»

After Footer (Active) - damrei Mr1 Zone2


២. Bella Ranee បច្ចុប្បន្ន ខ្សែភាពយន្តដំបូងរបស់នាង រឿង «E-Riam Sing» កំពុងទទួលបានការគាំទ្រ​យ៉ាងខ្លាំង​តាមរោង​ភា​ព​​យន្ត។


៣. Kimmy Kimberly រឿងភាគ «Song Sanaeha» របស់នាង នឹងត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗនេះហើយ។


៤. Taew Natapohn រឿងភាគថ្មីរបស់នាងជាមួយដៃគូ Mark Prin ក៏ត្រៀមនឹងចាក់ផ្សាយឱ្យទស្សនាក្នុងពេលឆាប់ៗនេះដែរ។


៥. Mew Nittha បន្ទាប់សម្ដែង រឿង «My Husband in Law» ជាមួយ Mark រួចមក ប្រជាប្រិយភាពរបស់នាងកាន់តែ​ល្បីបន្ថែម​ទៀ​ត​។


៦. Kao Supassara សមទ្ធផលសម្ដែងថ្មីក្នុងរឿង «Trab Fah Mee Tawan» ក៏កំពុងទាក់ទាញការចាប់អារម្មណ៍​ពីអ្នកគាំទ្រ​យ៉ា​ង​​ខ្លាំង​ផងដែរ។


៧. Toey Jarinporn ឆ្នាំនេះ Toey សម្ដែងជាតួឯកក្នុងរឿង «Toong Sanaeha»


៨. Nychaa Nuttanicha នាងកំពុងសម្ដែងរឿងភាគថ្មីជាមួយដៃគូចាស់គឺ Alek Teeradetch។


៩. Mint Chalida តារាស្រីខ្ពស់ស្រឡះរូបនេះ កំពុងសងំថតរឿងថ្មី ដែលមានចំណងជើងថា «Sann Sanaeha»


១០. Ice Pechaya ក្នុងដើមឆ្នាំក្រោយនេះ នាងលេចវត្តមានក្នុងរឿងភាគ២រឿង គឺ «Maya Sanaeha» និង «Ruk Nirun Jun​tra​»​៕