ប៉ូលីសក្រុង Beijing បានធ្វើការឃាត់ខ្លួនតារាប្រុស Kris Wu ជុំវិញករណីរំលោភបំពានផ្លូវភេទ!

រឿងរ៉ាវរបស់តារាប្រុស Kris Wu និងជាអតីតសមាជិកក្រុមចម្រៀងបុរស EXO ដ៏មានឈ្មោះបោះសំឡេងយ៉ាងខ្លាំងកាលពីប៉ុន្មានឆ្នាំកន្លងទៅ។ នៅដើមខែកក្កដាកន្លងទៅ លោកត្រូវបានការចោទប្រកាន់មកលើរូបលោក ពីបទរំលោភបំពានផ្លូវភេទទៅលើក្មេងៗជាច្រើនរូប ហើយលោកក៏បានចេញមុខបដិសេធយ៉ាងច្បាស់ដែរថា លោកមិនបានប្រព្រឹត្តិនោះទេបើលោកពិតជាបានប្រព្រឹត្តិមែន លោកក៏សុខចិត្តទទួលខុសត្រូវគ្រប់យ៉ាង។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះលោកត្រូវបានប៉ូលីសនៃក្រុង Beijing ធ្វើការឃាត់ខ្លួនដើម្បីសាកសួរ និងស៊ើបអង្កេតបន្ថែមពីបទចោទប្រកាន់មួយនេះ ដោយសារតែមានការសង្ស័យជាច្រើនចំពោះករណីនេះទើបធ្វើអោយលោក Kris Wu ត្រូវបានឃាត់ខ្លួន ហើយលទ្ធផលជាក់លាក់យ៉ាងណានោះ គឺខាងប៉ូលីសកំពុងតែសាកសួរ និងស៊ើបអង្កេតជាបន្តរ៕

After Footer (Active) - damrei Mr1 Zone2