ជាការពិតណាស់ បើគិតមកទល់និងបច្ចុប្បន្ននេះតារាចម្រៀងសំបូរប្រជាប្រិយភាពអ្នកនាង ពេជ្រ សោភា មានវ័យ៣៦ឆ្នាំហើយ ហើយបើនិយាយពីសម្រស់វិញកាន់តែស្រស់ស្អាតឡើងៗ មិនប្រែប្រួលទៅណាទាល់តែសោះ។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឈុតរ៉ូបខ្លីពណ៌ប្រផេះ មើលទៅពិតជាស្រស់ស្អាត និងក្មេងជាងវ័យខ្លាំងណាស់ បើមិនប្រាប់គ្រប់គ្នាប្រាកដជាថាអ្នកនាងទើបតែមានវ័យជិត៣០ឆ្នាំតែប៉ុនណោះ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរតារាស្រីរូបនេះ ពិតជាពូកែថែរក្សាសម្រស់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ និងក្មេងជាងវ័យទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី