អូហូច្រមុះកូនខ្ពស់ណាស់! Mew Nittha បង្ហាញរូបភាពកូនស្រីអោយឃើញយ៉ាងច្បាស់ៗនៅសល់តែ 2ខែទៀតទេនិងបានជួបគ្នាហើយ! មានវីដេអូ
Mew Nittha បង្ហាញមុខកូនស្រីដំបូងក្នុងអេកូច្រមុះខ្ពស់ឃើញយ៉ាងច្បាស់ៗ រាប់ថយក្រោយនៅសល់តែ 2ខែទៀតប៉ុណ្ណោះនិងបានជួបគ្នាជាផ្លូវការហើយ
អនាគតអ្នកម៉ាក់ស្រីស្អាត Mew Nittha ភរិយាជាទីស្រលាញ់របស់ហៃសូ Saiat ពេលនេះកំពុងតែពរពោះកូនស្រីដំបូងគ្រប់ 7ខែហើយ ហើយពោះក៏ឃើញធំណាស់ដែរ ជាមួយរូបភាពរបស់ម៉ាក់ៗដែលសាម៉ីខ្លួនបានផុសជារូបថតមួយសន្លឹកដែលម៉ាក់ៗជាមួយនិងពន្លឺស្អាតៗ របស់ព្រះអាទិត្យ ដោយសាម៉ីខ្លួនបានប្រាប់ថា “ពោះទើបតែរីក 2សប្ដាហ៍ក្រោយនេះទេ ពេលនេះពោះធំជាងមុនបន្ទិច” សូមប្រាប់ថារូបភាពខាងលើត្រូវចិត្តចំពោះហ្វេនៗអ្នកគាំទ្រជាខ្លាំង ក្រៅពីមើលភ្លឹកហើយអ្នកម៉ាក់នៅមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុនទៅទៀត
ហើយរូបភាពជាក់ស្ដែង Mew Nittha នាំយកមកផុសអោយគ្រប់គ្នាបានឃើញជាលើកដំបូងបែបពេញៗភ្នែក ជាមួយនិងរូបអេកូដែលអាចមើលឃើញទម្រង់មុខរបស់កូនស្រីយ៉ាងច្បាស់ៗតែម្ដង គ្រប់គ្នានៅប្រាប់ទៀតថាចង់ឃើញនៅខាងក្រៅឆាប់ៗនេះណាស់
អត្ថបទដោយ : នីត្តា