ខ្ទេចអស់កេរ្តិ៍ឈ្មោះ និងត្រូវខាតបង់ប្រាក់រាប់លានដុល្លារ ជុំវិញការបែកធ្លាយរឿងអាស្រូវរបស់តារាប្រុស Kris Wu!

មួយរយៈកន្លងទៅនេះតារាប្រុសដ៏មានប្រជាប្រិយភាពគឺលោក Kris Wu ត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងត្រូវបានប៉ូលីសចុះធ្វើការឃាត់ខ្លួន ដើម្បីសាកសួរចម្លើយ។

ក្រោយផ្ទុះរឿងរ៉ាវអាស្រូវមួយប្រាវរបស់តារាប្រុសរូបនេះ បានធ្វើអោយលោកបាត់បង់នូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញដែលលោកខិតខំសាងឡើងមកជាច្រើនឆ្នាំមកនេះ។ មិនត្រឹមតែខាតបង់កេរ្តិ៍ឈ្មោះនោះទេ សម្រាប់ក្រុមហ៊ុនធំជាច្រើនបានផ្តាច់កុងត្រាជាមួយលោកជាបន្តរបន្ទាប់ និងត្រូវសងសំណងរាប់លានដុល្លារថែមទៀត។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែការពិតយ៉ាងណានោះគឺនៅមិនទាន់ប្រាកដនោះទេ ព្រោះត្រូវរង់ចាំការស៊ើបអង្គេតរបស់ប៉ូលីសបន្តរទៀត ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែផ្ទុះរឿងរ៉ាវបែបនេះ លោកត្រូវបាត់បង់ខ្ទេចអស់កេរ្តិ៍ឈ្មោះគ្មានសល់ និងបង់ខាតប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទៅហើយ បទចម្រៀងរបស់លោកក៏ត្រូវបានលុបចោលមិនបញ្ចេញ ហើយសម្រាប់រឿងដែលលោកបានសម្តែងក៏ប្រឈមមុខនឹងការមិនដាក់បញ្ចាំងផងដែរ៕