ធំជាងមហាសមុទ្រ! Taew Nataporn នឹកហៃសូ Pranai ពេកដល់ថ្នាក់ផុសវីដេអូហើយនិយាយពាក្យក្នុងចិត្តបង្ហាញពីទំហំនៃក្ដីនឹករលឹកថា….! មានវីដេអូ
អាចនិយាយបានថាពេលកន្លងមកនេះ Taew ជួបនិងពាក្យដ្រាម៉រិះគន់ជាច្រើនក្នុងកំឡុងពេលឃុំខ្លួននៅដាច់ដោយលែក ប៉ុន្ដែគ្រប់យ៉ាងក៏មើលទៅបានរលាយរសាត់បាត់អត់ហើយ ទោះបីជាមិនបានផុសរូបក្នុង IG ច្រើនប៉ុន្មាន តែហ្វេនៗក៏បានឃើញសកម្មភាពរបស់នាងជារយៈៗ
ហើយនៅពេលថ្មីៗនេះ Taew បានធ្វើអោយ timeline ក្លាយជាពណ៌ផ្កាឈូក ក្រោយពីផុសរូបគូជាមួយនិងហៃសូ Pranai ត្រលប់ថយក្រោយក្នុងថ្ងៃទៅដើរលេងជាមួយគ្នានៅឯឈៀងម៉ៃ កំឡុងពេលកូវីដ-19 មិនទាន់រាតត្បាតខ្លាំង មិនចាំបាច់ពាក់ម៉ាស់ អមជាមួយឃ្លាផ្អែមល្ហែមថា “Miss our simple day in CNX” និងមួយឃ្លាទៀតនោះគឺ “#ឃុំខ្លួនក៏ឃុំទៅតែកុំឃុំបេះដូងទៅបានហើយ”
ខណៈពេលដែលខាងហៃសូ Pranai ចូលមកឆ្លើយតបជារូបបេះដូង និង comment ដ៏គួអោយត្រជាក់ចិត្តថា “miss miss” ចំណែកឯអ្នកគាំទ្រមិនឈរអោបដៃទេគាំទ្រគូនេះខ្លាំងណាស់ ថ្វីត្បិតតែមួយរយៈនេះមិនសូវបានឃើញទាំងពីរនាក់ជួបគ្នា ប៉ុន្ដែក៏បានរូបភាពគូបែបនេះក៏ត្រជាក់ចិត្តណាស់ទៅហើយ
អត្ថបទដោយ : នីត្តា