បើនិយាយពីជីវិតគូរបស់តារាស្រីថៃ អ្នកខ្លះមានដៃគូជីវិត និងមានតារាខ្លះក៏បានរៀបការសាងគ្រួសារមានកូនម្នាក់មួយម្នាក់ពីរអស់ហើយ សម្រាប់ក្រុមមិត្តសំឡាញ់របស់តារាស្រី Toey Jarinporn ក៏គេរកឃើញដៃគូគេរៀងៗខ្លួនរួចហើយដែរ។
ប៉ុន្តែសម្រាប់តារាស្រីរាងតូចមួយរូបនេះ តាំងពីបែកបាក់គ្នាជាមួយអតីតមិត្តប្រុសមកដល់សព្វថ្ងៃនេះ នាងនៅតែហាក់មិនទាន់រកឃើញអ្នកដែលយល់ចិត្ត ដែលអាចកាន់ដៃនាងដើរទៅផ្លូវអនាគតជាមួយគ្នាបាននៅឡើយទេ។
បើគិតពីជីវិតនិងការងារគឺតារាស្រីរូបនេះ អាចនិយាយបានថាកំពុងតែជោគជ័យហើយក្នុងវិស័យសិល្បៈកំសាន្ត តែជីវិតគូហាក់មិនទាន់ឃើញអ្វីអោយជោគជ័យដូចមិត្តសំឡាញ់ផ្សេងទៀតនោះទេ៕