កាលពីព្រឹកមិញនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលទទួលដំណឹងថា តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា វីរៈ និច ត្រូវបានចាស់ទុំរៀបចំនិងទទួលស្គាល់ពីទំនាក់ទំនងនាងនិងគូស្នេហ៍ ដោយប្រែក្លាយទៅជាគូដណ្ដឹងវិញហើយ។
ក្នុងនោះផងដែរ យើងក៏បានឃើញគូស្នេហ៍តារាចម្រៀងស្រីរូបនេះ ផុសក្នុងបណ្ដាញសង្គម និងរៀបរាប់អារម្មណ៍រំភើបរបស់ខ្លួនយ៉ាងដូច្នេះថា៖
«អរគុណម៉ាក់ប៉ានឹងគ្រួសារទាំងសងខាង ដែលផ្ដល់ថ្ងៃនេះអោយកូន»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប និងបាននាំគ្នាចូលរួមអបអរសាទរតារាចម្រៀងស្រីរូបនេះ និងគូដណ្ដឹងគ្រប់ៗគ្នាតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី