ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនាង Sara Casinghini កាន់តែធ្វើឲ្យមហាជនជាច្រើនកោតសរសើរពីភាពរឹងមាំរបស់អ្នកនាង ដែលខិតខំចិញ្ចឹងបីបាច់ថែរក្សាកូនប្រុសស្រីខ្លួនតែម្នាក់ឯង និងផ្ដល់ភាពកក់ក្ដៅឲ្យកូនមិនទាស់ចន្លោះនោះទេ។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានរៀបចំកម្មវិធីខួបកំណើតជូនកូនស្រីរបស់ខ្លួន ដែលមានវ័យ១ឆ្នាំ ហើយក្នុងនោះគ្រប់គ្នាក៏បានឃើញពីស្នាមញញឹមអ្នកនាង និងកូនស្រី កូនប្រុស ដែលពោលពេញដោយក្ដីស្រលាញ់ខ្លាំងតែម្ដង។
មិនត្រឹមតែប៉ុនណោះ គ្រប់គ្នាក៏បាននាំគ្នាបញ្ចេញសារជូនពរ ក្នុងថ្ងៃកំណើតកូនស្រីអ្នកនាងជាពាក្យពេជន៍ល្អៗជាច្រើនថែមទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី