បើទោះបីជាអ្នកនាង ឳក សុគន្ធកញ្ញា មានគ្រួសាររួចហើយក៏ដោយ ក៏អ្នកនាងនៅតែគ្រងបានតំណែងជាកំពូលតារាចម្រៀងលំដាប់ជួរមុខដដែរ!
ជាការពិតណាស់ មហាជនស្ទើរតែគ្រប់គ្នាច្បាស់ជាបានស្គាល់រួចមកហើយពីទេពកោសល្យនិងកេរ្តិ៍ដ៏ល្បីល្បាញរបស់តារាចម្រៀងស្រី ឳក សុគន្ធកញ្ញា។ បើមើលពីជីវិតក្នុងពេលបច្ចុប្បន្នរបស់អ្នកនាងវិញ គឺកំពុងតែមានសុភមង្គលយ៉ាងខ្លាំងជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់អ្នកនាង។
បើទោះបីជាអ្នកនាងធ្លាប់បានបាត់មុខពីសិល្បៈមួយរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែពេលត្រឡប់មកវិញអ្នកនាងនៅតែគ្រងបាននៅតំណែងជាកំពូលតារាចម្រៀងស្រីឈរលំដាប់ជួរមុខគេដដែរ ហើយការគាំទ្រពីសំណាក់មហាជនក៏កាន់តែច្រើនឡើងៗទៅផងដែរ សម្រាប់បទចម្រៀងនីមួយៗរបស់អ្នកនាងត្រូវបានមហាជនគាំទ្រយ៉ាងខ្លាំងមិនចាញ់ពេលដែលអ្នកនាងនៅខ្លួនមួយនោះទេ៕