គ្រាន់តែរឿងជំលោះពាក្យសម្តី តារាប្រុស Toytoy ហ៊ានដល់ថ្នាក់ចាក់សំលាប់មិត្តស្រីខ្លួនឯងអោយស្លាប់ផង!

ពិតជារឿងដ៏គួរអោយរន្ធត់ខ្លាំងណាស់ ដែលនារីម្នាក់ត្រូវបានបាត់បង់ជីវិតភ្លាមៗក្រោយពីត្រូវមិត្តប្រុសរបស់ខ្លួនចាក់ជាច្រើនកាំបិត។

កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នេះ តារាប្រុសដែលសម្តែងនៅក្នុងរឿង Why R U​ the series បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែទំនាស់ពាក្យសម្តីអាចធ្វើអោយតារាប្រុសវ័យក្មេងចិត្តឆៅរូបនេះហ៊ានដល់ថ្នាក់ចាក់សំលាប់មិត្តស្រីខ្លួនឯងជាច្រើនកាំបិត​ (កាំបិតចិតផ្លែឈើ) បណ្តាលអោយនាងត្រូវបាត់បង់ជីវិត។ ចំនែកឯជនដៃដល់រូបនេះមិនបានរត់គេចខ្លួននោះទេ គឺលោកបាននៅនឹងកន្លែងកើតហេតុដដែរ រង់ចាំអោយប៉ូលីសមកធ្វើការចាប់ខ្លួន។

After Footer (Active) - damrei Mr1 Zone2

សម្រាប់ទំនាស់ពាក្យសម្តីរវាងអ្នកទាំងពីរគឺមិនដឹងថាធ្ងន់ធ្ងរដល់ថ្នាក់ណានោះទេ ដែលអាចធ្វើអោយតារាប្រុស Toytoy រូបនេះ ឆេវឆាវដល់ថ្នាក់ហ៊ានលើកដៃសំលាប់មនុស្សបែបនេះ៕