ប្តីប្រពន្ធតារាស្រី Mew Nittha ត្រូវធ្វើតេស្តភ្លាមៗ ក្រោយដឹងថាអ្នកបើកឡានរបស់ខ្លួនវិជ្ជមានកូវីដ!

នៅក្នុងប្រទេសថៃពេលបច្ចុប្បន្ននេះ មេរោគកូវីដកំពុងតែរីករាលយ៉ាងខ្លាំង និងធ្វើអោយមានមនុស្សជាច្រើនត្រូវស្លាប់ហើយអ្នកជំងឺជាច្រើនទៀតដែលស្ទើតែគ្មានគ្រែសម្រាប់សម្រាក់ព្យាបាល។

សម្រាប់ប្តីប្រពន្ធតារាថៃមួយគូនេះវិញ គឺនាង Mew Nittha ដែលកំពុងតែមានផ្ទះពោះជិតគ្រប់ខែហើយ ព្រោះតែមានផ្ទះពោះទើបនាងមិនបានទទួលការចាក់វ៉ាក់សាំងដើម្បីការពារ ប៉ុន្តែនាងមានការប្រុងប្រយ័ត្នខ្ពស់ណាស់និងខិតខំមើលថែទាំខ្លួនមិនហ៊ានចេញទៅជួបអ្នកណានោះទេដើម្បីសុវត្ថិភាពម្តាយនិងកូនក្នុងផ្ទះរបស់នាងផ្ទាល់។

អ្វីដែលគួរអោយបារម្ភនោះគឺក្រោយពេលដឹងថា អ្នកបើកឡានរបស់នាងមានវិជ្ជមានកូវីដភ្លាម នាងនិងស្វាមីបានធ្វើតេស្តរហ័សដោយខ្លួនឯងភ្លាមៗដើម្បីស្វែងរកមេរោគ ហើយលទ្ធផលគឺអវិជ្ជមាន ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកទាំងពីរនៅតែបន្តរដាក់ខ្លួនដោយឡែកនៅក្នុងផ្ទះនិងត្រូវរង់ចាំការធ្វើតេស្តជាបន្តរទៀតដើម្បីអោយច្បាស់ក្នុងចិត្ត៕

After Footer (Active) - damrei Mr1 Zone2