មានសកម្មភាពគួអោយស្រលាញ់និងបបួលហ្វេនៗញញឹមទៀតហើយ សម្រាប់គ្រួសាររបស់លោកប៉ានិងអ្នកម៉ាក់ Nott Witsarut - Chompoo Araya និងកូនប្រុសភ្លោះទាំងពីរ Shayfa-Phayu ដោយថ្មីៗនេះធ្វើអោយហ្វេនៗញញឹមថ្ពាល់ប៉ោងចំពោះសកម្មភាពក្នុងថ្ងៃកំណើតរបស់ប៉ាៗ ឆ្នាំនេះភរិយាហើយនិងកូនៗរៀបចំពេញទៅដោយក្ដីស្រលាញ់និងភាពកក់ក្ដៅបំផុត
នៅក្នុង IG ផ្ទាល់ខ្លួនរបស់ម៉ាក់ Chompoo បានផុសនូវវីដេអូពេលខ្លួនឯងនិងកូនៗ surprise ថ្ងៃកំណើត លើកនំខេកមកអោយផ្លុំទៀនអមជាមួយនិងភួងម៉ាល័យស្អាតៗ យកមកក្រាបសំពះ ហើយកូនៗក៏នាំគ្នាមកក្រាបសំពះលោកប៉ាដោយភាពគួអោយស្រលាញ់ចាំទទួលពរពីលោកប៉ាយ៉ាងកក់ក្ដៅ
តែពេញចិត្តបំផុតនៅពេលម៉ាក់ៗ យកកម្រងផ្កាមកអោយប៉ាៗ ហើយប៉ាៗក៏អោបថើបម៉ាក់ធ្វើអោយអូន Phayu ជាអ្នកភ្លក់នំខេកញញឹមអឹមអៀនជាខ្លាំង ឡើងហ្វេនៗកើតអាការខ្នាញ់ចំពោះ Phayu ណាស់
អត្ថបទដោយ : នីត្តា