ចាំមើលធ្វើចឹងហើយនៅស្ងាត់ទៀអត់ Weir-Bella បាត់មុខពីបណ្ដាញសង្គមយូរ ដល់ថ្នាក់ធ្វើអោយហ្វេនៗអ្នកគាំទ្រជីកកកាយរក….! មានរូបភាព
ជាគូស្នេហ៍មួយគូទៀតដែលមួយរយៈនេះរូបភាពគូត្រូវបានបាត់ស្ងាត់ឈឹងពីបណ្ដាញសង្គមតែម្ដង សម្រាប់គូរបស់តារាប្រុសស្រី Weir Sukolwat និង Bella Ranee ស្ថានភាពកូវីដកំពុងរាតត្បាតគ្រប់កន្លែងទើបត្រូវមើលថែខ្លួនឯងនៅផ្ទះ ទើបធ្វើអោយសកម្មភាពផ្អែមល្ហែមបាត់ស្ងាត់ពីបណ្ដាញសង្គម
រឿងនេះហ្វេនៗអ្នកគាំទ្រត្រូវចូលទៅជីកកកាយរករូបភាពចាស់ៗស្វីតៗហើយយកមកផុសនៅក្នុង IG របស់អ្នកគាំទ្រដោយប្រើឈ្មោះថា @weirbellafamily ជារូបដែលមានអ្នកធ្លាប់ឃើញ Weir-Bella ទៅដើរលេងនៅខេត្តខនកេនស្រុកកំណើតរបស់ខាងប្រុស ផុសដើម្បីរំលឹកអនុស្សាវរីយ៍ល្អៗរបស់អ្នកទាំងពីរមួយសន្លឹកនេះខាងស្រីហុចកែវទឹកអោយខាងប្រុស
រឿងនេះអ្នកគាំទ្រ កើតការនឹកសកម្មភាពគូនេះកាន់តែខ្លាំងទៅទៀតទើបនាំគ្នាចូលទៅ comment ជាច្រើនពេញទឹកពេញដី
អត្ថបទដោយ : នីត្តា