តារាបងប្អូន​ Golf និង Mike សសើរប្អូនស្រីក្រោយប្រែខ្លួនក្លាយជាថៅកែស្រីនៅទឹកដីអាមេរិក!!

ពីរនាក់បងប្អូនតារាក្នុងសិល្បះថៃលោក Golf Pichaya និងលោក Mike Pirat ថ្មីៗនេះបានចូលមក Comment លើកទឹកចិត្តនិងសសើរប្អូនស្រីរបស់ខ្លួន ក្រោយពីរូបនាងមានភាពជោគជ័យក្នុងជីវិតបង្កើតអាជីពក្លាយជាម្ចាស់ហាងស្រីនៅទឹកដីប្រទេសអាមេរិក។

ដោយប្អូនស្រីពៅរបស់លោក Golf និងលោក Mike មានឈ្មោះថា Ploychompoo Ying ថ្វីត្បិតតែរូបនាងមិនប្រឡូកក្នុងវិស័យសិល្បះ តែប្រជាប្រិយភាពត្រូវបានអ្នកគាំទ្រស្គាល់យ៉ាងច្បាស់និងជា​ ํYoutuber ល្បីឈ្មោះមួយរូបផងដែរ។ រូបនាងទើបតែចេញទៅរស់នៅប្រទេសអាមេរិកកាលពីជាងពីរឆ្នាំមុន និងបានរៀបការជាមួយគូស្នេហ៍ជនជាតិអាមេរិក។ ទៅដល់ទៅនោះ Ploychompoo Ying បានបង្កើតមុខរបរជារបស់ខ្លួនដោយធ្វើហាងនំមានឈ្មោះថា Chubby Baker ទទួលបានការគាំទ្រពីអតិថជន ថែមបងៗលោក Golf និង Mike ក៏បានជួយផ្សព្វផ្សាយសប្បាយចិត្ដសម្រាប់ជោគជ័យរបស់ប្អូនស្រីលើកនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ