Mew Nittha ជួបការរិះគន់ភ្លាមៗបន្ទាប់ពីផុសវីដេអូយំទឹកភ្នែកទឹកសំបោរដូចជាបន្ទោសអ្នកបើកឡានរឿងកើតកូវីដ! មានរូបភាព

បន្ទាប់ពីអ្នកម៉ាក់ដៃថ្មីយ៉ាង Mew Nittha ជាមួយស្វាមីហៃសូ Saint បាននាំហ្វេនៗទៅមើលបន្ទប់ថ្មីជាលើកដំបូង….ត្រៀមទទួលប៊េប៊ីនៅក្នុងយូធូប MewNittha ព្រមទាំងប្រាប់ពត៌មានថាអ្នកបើកឡានអ្នកទាំងពីរឆ្លងកូវីដ ហើយរឿងនេះធ្វើអោយ Mew ដល់ថ្នាក់យំសម្រក់ទឹកភ្នែកចេញមកដោយក្ដីខ្វល់ខ្វាយចិត្ត ព្រោះប្រាប់ថាមើលថែខ្លួនឯងយ៉ាងល្អ មិនបានចេញទៅជួបអ្នកណាឡើយ ក្រោយពីធ្វើ  Rapid Test លទ្ធផលចេញមកមិនមានអ្វីទាំងអស់ ធ្វើអោយធូរស្រាលចិត្តបំផុត

តែរឿងនេះហ្វេនៗដែលបានមើលវីដេអូ ថែមទាំងបានចូលទៅក្នុងមតិយោបល់ក្នុងទិសដៅដូចគ្នា ព្រោះគិតថាមើលដូចជាទាំងគូចង់បន្ទោសដល់អ្នកមើលឡានរឿងជាប់កូវីដ អាចនិយាយបានថាទំលាក់ទៅលើ Mew- Saint ភ្លាមៗនាំគ្នា comment ចូលមកជាបន្តបន្ទាប់

After Footer (Active) - damrei Mr1 Zone2

ដល់ថ្នាក់ត្រូវអោយខាង Mew ចេញមកបកស្រាយអធិប្បាយបន្ថែមចំពោះប្រធានបទនេះ សម្រាប់គ្រប់គ្នាដែលបារម្ភបងអ្នកបើកឡាន

“Mew សុំអធិប្បាយបន្ថែមណាចា ដែលបង Saint និយាយក្នុងវីដេអូ ដើម្បីជាឧទាហរណ៍ទាក់ទងគ្នា ព្រោះអ្នកបើកឡានមានអាការៈ មានក្ដៅខ្លួនហើយក្អក តែនៅមកបើកឡានអោយលោកប៉ា អ្នកម៉ាក់ Mew ជាច្រើនថ្ងៃ ដោយមិនបានប្រាប់ Mew មិនបានបន្ទោសគាត់សោះឡើយ ព្រោះរឿងបែបនេះនិងកើតឡើងចំពោះអ្នកណាក៏បាន ហើយនៅពេលដែលបងគាត់មិនស្រួលខ្លួនយើងក៏មើលថែរក្សារហូតដល់ជា មានធានារ៉ាប់រងដែលធ្វើអោយទៀតផង ចំណែកឯរឿងវ៉ាក់សាំង បានអោយបងគ្នាចាក់គ្រប់ 2ដងទៅហើយ អគុណគ្រប់គ្នាដែលបារម្ភចំពោះគាត់ណាចា ពេលនេះរឹងមុំាជាធម្មតាត្រលប់មកធ្វើការវិញហើយចា!”

អត្ថបទដោយ : នីត្តា