ជាការពិតណាស់ បើគិតមកទល់និងបច្ចុប្បន្ននេះលោក ឆាយ វីរៈយុទ្ធ បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយប្រជាប្រិយភាពលោកក៏នៅតែមានខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ជាក់ស្ដែងថ្មីៗនេះ លោកបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញលោកបង្ហោះរូបភាពដោះអាវ បញ្ចេញសាច់ដុំក្បាលពោះឡើងកង់ៗ មើលទៅពិតជាសង្ហាអស្ទះតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរតារាចម្រៀងប្រុសរូបនេះ ទោះបីបច្ចុប្បន្ននេះមានវ័យកាន់តែច្រើន តែរូបរាងនៅតែស្រស់សង្ហារមិនចាញ់កាលនៅកម្លោះនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី