កាលពីពេលថ្មីៗនេះ មហាជនជាច្រើនកំពុងតែចាប់អារម្មណ៍ រឿងដែលតារាថាតារាសម្ដែងថៃប្រុស ToyToy Thanaphat ត្រូវបានចោទប្រកាន់ពីបទចាក់សម្លាប់មិត្តស្រីរបស់ខ្លួន ដែលមានឈ្មោះថា Pim Chatsaran រងរបួសជាង២០កន្លែងរហូតដល់ស្លាប់បាត់បង់ជីវិត។
ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាក្ដុកក្ដួលគឺ ក្រោយពេលកូនស្រីស្លាប់ ម្ដាយ Pim ក៏បានបង្ហោះរូបភាពមួយសន្លឹកខណៈដែលលោកស្រីបានត្រឹមតែឱបរូបថតកូនស្រី និងពោលពាក្យយ៉ាងដូច្នេះថា៖
«បេះដូងខ្ញុំខូចហើយ ម៉ាក់នឹងរឹងមាំ Pim មិនបាច់បារម្ភទេ សូមឱ្យកូនរបស់ម្តាយទៅកាន់ពិភពលោកដែលល្អប្រសើរ ស្រឡាញ់អ្នកអស់ពីដួងចិត្តរបស់ខ្ញុំ»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនក៏បាននាំគ្នាចូលរួមរំលែកទុក្ខ និងអាណិតម្ដាយ Pim យ៉ាងខ្លាំង ដែលបាត់បង់កូនស្រីយ៉ាងឆាប់រហ័សបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី