សង្វេគណាស់! សំប៉ូ លីដា សុខចិត្តខ្ចីលុយគេធ្វើបុណ្យឲ្យម្ដាយ តែសំណាងពេលនេះបាន….

ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាកំប្លែក សំប៉ូ លីដា ដែលមួយរយៈពេលនេះនាងមិនសូវបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ដូចកាលពីមុននោះទេ តែគ្រប់គ្នានៅតែចង់ចាំស្នាដៃសិល្បៈរបស់តារាស្រីរូបនេះដដែល។

ដោយឡែកស្រាប់តែថ្មីៗនេះ គ្រប់គ្នាក៏ទទួលបានដំណឹងដ៏ក្រៀមក្រំមួយគឺ ម្ដាយរបស់តារាកំប្លែងរូបនេះ បានទទួលមរណៈភាព ហើយដោយសារតែជីវភាពលំបាកពេកគ្រាន់លុយធ្វើបុណ្យជូនម្ដាយ នាងក៏បានទៅខ្ចីលុយគេដើម្បីធ្វើបុណ្យជូនម្ដាយ ដែលមើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

តែយ៉ាងណាមិញពេលនេះលោក អឹុម ជីវ៉ា​ ក៏បង្ហើបដំណឹងថាលោកជំទាវ ស្រីនាង និងស្វាមី និងក្រុមគ្រួសារដែលបានឧបត្ថម្ភប្រាក់ចំនួន ១៥០០ដុល្លារ ទៅតារាកំប្លែងរូបនេះដើម្បីសម្រួលក្នុងការធ្វើបុណ្យជូនម្ដាយនេះផងដែរ។ ក្នុងនោះលោក អឹុម ជីវ៉ា បានរៀបរាប់ថា៖

«តារាកំប្លែងអ្នកនាង សំប៉ូលីដា គ្មានលុយសុខខ្ចីលុយគេធ្វើបុណ្យម្តាយ! ពេលនេះលោកជំទាវ ស្រីនាង និងស្វាមីព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភថវិការចំនួន 1500$( មួយពាន់ប្រាំរយដុលារ) ដើម្បីជួយចាត់ចែងក្នុងពិធីបុណ្យសព ។ សូមថ្លែងអំណរគុណលោកជំទាវ ស្រីនាង និងស្វាមី និងក្រុមគ្រួសារដែលបានឧបត្ថម្ភដល់អ្នកនាងសំប៉ូលីដា សូមគោរពជូនពរលោកជំទាវនិងក្រុមគ្រួសារមានសុខភាពល្អ រកសុីមានបានសំរេចគ្តប់ភារកិច្ចការងារ»

អត្ថបទដោយ៖ស៊ីវលី