Comment នេះត្រូវចិត្តណាស់! Ann Thongprasom គ្រាន់តែឃើញ DJ Put ដោះអាវហាត់យក 6ផេកប្រាប់ខ្លីៗថាអ៊ុំ…..! មានវីដេអូ
ជាតារាប្រុសរូបសង្ហាហើយជាសំណព្វចិត្តសំណព្វបេះដូងរបស់ក្រមុំៗខណៈថាលេខមួយតែម្ដងសម្រាប់ DJ Put Puttichai រូបសង្ហាមិនផ្លាស់ប្ដូរ ទោះបីជាមានភរិយា Jui Warataya រៀបការចាប់ដៃប្រើជីវិតគូហើយប៉ុន្ដែទង្វើមិនដែលប្រែ ថែមទាំងទទួលបានការគាំទ្រពីសំណាក់ហ្វេនៗអ្នកគាំទ្រមករហូត
ជាក់ស្ដែង 8 សីហា 2021) Jui Warataya ដើម្បីយកចិត្តហ្វេនៗស្រីៗទើបសុំផុសវីដេអូលោកប្ដីដែលកំពុងដោះអាវបង្ហាញ6ផេកណែនៗ ហើយស្លៀកត្រឹមតែខោវយឺតខ្លី ហាត់ប្រាណយ៉ាងយកចិត្តទុកដាក់អមជាមួយឃ្លាថា “ប្រសិនបើយើងពូកែញុំយើងក៏ត្រូវតែយកវាចេញដែរ មានអ្នកប្រាប់ថាបើយើងមិនធ្វើការវានិងធាត់ឡើង ត្រូវតែហាត់ប្រាណអោយខ្លាំងតិច អោយគេត្រលប់ទៅថតរឿងវិញនិងមានរាងស្អាត ព្រោះនៅផ្ទះយើងចូលចិត្តធ្វើម្ហូប ថាខ្ញុំៗៗៗៗអូយៗៗគ្រាន់តែប៉ុណ្ណឹងក៏ល្អណាស់ហើយចា គាត់នាំលេងតាមយូធូប 30 – 40 នាទី ញើសដូចទឹក ហាត់ណាស់ បបួលញុំហើយថ្ងៃនេះនៅមកបបួលយកចេញទៀត ប៉ុន្ដែមិនដឹងជាពេលណាទេជីវិតនិងត្រលប់ទៅដូចដើមវិញ”
ធ្វើអោយអ្នកគាំទ្រចូលទៅ comment ពេញទឹកពេញដី ប៉ុន្ដែអ្វីដែលពិសេសបំផុតនោះគឺថា comment របស់សិស្សច្បងជើងខ្លាំង Ann Thongprasom ដែលបង្អាប់ថា “សុំបែប អាលើកខោវអោយខ្លីជាងនេះទៀត ប្រលែងក្បាច់អាក្រវីសក់រញ៉េរញ៉ៃៗអាស្អាតបែបសំពោងៗ អ៊ុំចូលចិត្ត” ចំណែកឯខាងភរិយាឆ្លើយតបវិញជាបន្ទាន់ថា “5555 អាចនិយាយបានថាត្រូចចំៗត្រូវចិត្តអ្នកគាំទ្រមែន”
អត្ថបទដោយ : នីត្តា