ផ្អែមល្ហែមណាស់! គូស្នេហ៍តារាប្រុស Punjan Prama បង្ហាញភាពស្និតស្នាលនៅលើបណ្តាញសង្គមធ្វើអោយហ្វេនពេញចិត្តយ៉ាងខ្លាំង! (មានវីដេអូ)
តារាប្រុស Punjan Prama គឺជាតារាប្រុសមួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងមិនថានៅក្នុងប្រទេសថៃ រឺបណ្តាលប្រទេសដទៃដែលនិយមទស្សនារឿងភាគថៃ។
កាលពីពេលថ្មីៗនេះ លោកបានបង្ហាញនូវចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់លោកជាមួយនឹងគូស្នេហ៍ដែលជានារីជនជាតិជប៉ុនមួយរូប ដែលធ្វើអោយហ្វេនជាច្រើនកោតសសើរនូវក្តីស្នេហ៍របស់អ្នកទាំងពីរ បើទោះបីជាលោកទើបតែចាប់ផ្តើមទំនាក់ទំនងស្នេហានេះទើបតែថ្មីៗក៏ដោយ ក៏ហ្វេនជាច្រើនអាចមើលដឹងពីក្តីស្រឡាញ់របស់អ្នកទាំងពីរដែលបានផ្តល់អោយគ្នាទៅវិញទៅមកផងដែរ។
ហើយកាលពីថ្ងៃទី៩ ខែសីហានេះគឺជាថ្ងៃកំណើតរបស់តារាប្រុសរូបនេះ ហើយពួកគេក៏បានបង្ហាញនូវក្តីស្រឡាញ់នៅលើបណ្តាញសង្គមជាសារធារណៈ បូករួមជាមួយនឹងពាក្យពេជ្រយ៉ាងផ្អែមល្ហែមពីគូស្នេហ៍របស់លោក ដែលជាតារាបង្ហាញម៉ូដមួយរូបដ៏ស្រស់ស្អាត៕