ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយអំពីរឿងរ៉ាវស្នេហារបស់អ្នកនាង សុទ្ធ បញ្ចកា ដែលត្រូវបានអតីតគូស្នេហ៍គឺលោក អេដវីន បានប្រើហិង្សាលោកអ្នកនាងកន្លងមក ហើយពេលនេះស្នេហាអ្នកទាំងពីរក៏ត្រូវបានបញ្ចប់ផងដែរ។
យ៉ាងណាមិញ អ្វីដែលធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនចាប់អារម្មណ៍ ក្រោយពេលជួបព្យុះភ្លៀងស្នេហាមួយរយៈពេលមក អ្នកនាងក៏បានបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួន ហើយថែមទាំងបញ្ជាក់នៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះទៀតថា គូស្នេហ៍ថ្មីអ្នកនាងបានយកឈ្នះបេះដូងអ្នកនាង ហើយអ្នកនាងក៏អរគុណគូស្នេហ៍ខ្លួន ដែលព្យាយាមការពារ ថែរក្សារ និងការស្រលាញ់ផងដែរ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ដែលទីបំផុត អ្នកនាងរកបានអ្នកស្អំបេះដូងហើយ ក្រោយបែកបាក់ស្នេហាជាមួយលោក អេដវីន មួយរយៈមក៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី