តួឯកស្រីជើងចាស់នាង Yam បាត់មុខយូរការពិតកំពុងរស់នៅក្នុងគេហដ្ឋានស្កឹមស្កៃយ៉ាងនេះ!!

ជីវិតពិតមិនចាញ់រឿងភាគដែលសម្ដែង តួឯកស្រីជើងចាស់នាង Yam Thamonpan ក្រោយរៀបការបាត់មុខពីការសម្ដែងយូរពេលនេះត្រូវបានគេដឹងថាកំពុងរស់នៅក្នុងផ្ទះយ៉ាងស្កឹមស្កៃជាមួយស្វាមីៗនិងកូនៗ។

តារាស្រីនាង Yam ជាតួឯកស្រីល្បីល្បាញក្នុងរឿងភាគបុរាណថៃតាំងតែពីវ័យនៅជំទង់ៗមកម្លេះ អ្នកដែលតាមដានរឿងភាគបែបបុរាណៗកាលពីជាង១០ឆ្នាំមុនតែងតែស្គាល់រូបនាងជាតួឯកស្រី។ បច្ចុប្បន្នតារាស្រីដួងនេះបានលាពីការសម្ដែងមកមើលថែមក្រុមគ្រួសារហើយ ដោយនាងបានរៀបការជាមួយស្វាមីអ្នកជំនួញនិងមានកូនប្រុសពីរនាក់។ ថ្វីត្បិតតែមិនសូវមានពេលមកថតរឿងដូចមុន តែតារាស្រីនាង Yam តែងបង្ហោះរូប បង្ហាញជីវិតប្រចាំថ្ងៃខ្លះៗរបស់ខ្លួនឲអ្នកគាំទ្របានឃើញ។ ដែលមានតែអ្នកគាំទ្រសសើរថាជីវិតរបស់នាងមានសុភមង្គលចុងក្រោយមិនចាញ់សាច់រឿងដែលនាងធ្លាប់សម្ដែងនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ