តារាប្រុស Song Joongki ដែលជាតារាប្រុសដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយក៏មានភាពលេខធ្លោទៅដល់ប្រទេសផ្សេងៗជាច្រើនក៏ដូចជាស្រុកខ្មែរយើងផងដែរ។
កាលពីពេលថ្មីៗកន្លងទៅ តារាប្រុសសង្ហារូបនេះបានធ្វើអោយមហាជននិងហ្វេនជាច្រើនកោតសសើរយ៉ាងខ្លាំងសម្រាប់ទឹកចិត្តដ៏ល្អ ដើម្បីជួយសម្រួលដល់ការលំបាករបស់អ្នកជិតខាង។
តារាប្រុសរូបនេះបានទិញផ្ទះវីឡាមួយខ្នងដែលស្ថិតនៅតំបន់ Itaewon ក្នុងតម្លៃប្រមាណ៨លានដុល្លារ និងមានទំហំប្រហែល៨០០ម៉ែត្រការ៉េ។ ក្រោយមកគ្រាន់តែលោកបានដឹងថាអ្នកជិតខាងមានបញ្ហាលំបាកទាក់ទងទៅនឹងផ្លូវមានទំហំតូចចង្អៀតពេក ពិបាកក្នុងការធ្វើដំណើរ ពេលនោះតារាប្រុសរូបនេះបានដកសាច់ដីរបស់ខ្លួនប្រមាណ១០០ម៉ែត្រការ៉េសម្រាប់ធ្វើផ្លូវ និងដើម្បីជួយសម្រួលផលវិបាកខ្លះៗជូនដល់អ្នកដែលរស់នៅក្បែរគ្នា៕