Chompoo Araya បង្ហាញវីដេអូរបស់ Shayfa-Phayu ហាត់សមយ៉ាងយកចិត្តទុកដាក់ម្ដងហើយម្ដងទៀតសម្រាប់ថ្ងៃបុណ្យ…..! មានវីដេអូ

បរិយាកាសនៅក្នុងគ្រួសារត្រកូល Rangsi Singpipat នៅតែអ៊ូអរដូចដើមមិនដែលប្រែប្រួលទេ ជាពិសេសបំផុតនោះគឺនៅក្នុងឪកាសពិេសសដូចជាបុណ្យទានផ្សេងៗ ហ្វេនៗត្រូវតែបានឃើញរូបភាពរបស់តារាតូចប្រចាំដួងចិត្តទាំងពីរជានិច្ច

ជាមួយគ្នានេះផងដែរនៅក្នុងវីដេអូជាក់ស្ដែងដែល Chompoo យកមកផុសនៅក្នុង IG story  @chomismaterialgirl ដោយបង្ហាញអោយឃើញរូបភាពបរិយាកាសហ្វឹកសមយ៉ាងយកចិត្តទុកដាក់របស់ Shayfa-Phayu មុននិងថ្ងៃបុណ្យម្ដាយបានមកដល់ 12​ សីហាទិវាមាតា ខណៈពេលកំពុងដើរតម្រង់ជួរមករកអ្នកម៉ាក់ជាទីស្រលាញ់ព្រមទាំងជូនកម្រងផ្កាម្លិះរួតដល់ម៉ាក់ៗជាកាដូ

After Footer (Active) - damrei Mr1 Zone2

ហើយម៉ាក់ Chompoo បានអគុណកូនប្រុសទាំងពីរ ព្រមទាំងសួរទៀតថា “ថើបម៉ាក់ហើយឬនៅ?” មុននិងអូន Phayu កូនប្រុសពៅធ្វើមាត់ថើបតាមការស្នើរសុំ

នេះគ្រាន់តែជាការហ្វឹកហាត់របស់ Shayfa-Phayu លេងធំដុំយ៉ាងនេះទៅហើយ មិនដឹងថានៅក្នុងថ្ងៃពិតប្រាកដមកដល់មិនដឹងជាយ៉ាងណាទៅ មានតែរង់ចាំមើលបន្ដទៀតហើយចា

អត្ថបទដោយ : នីត្តា