មួយស្ទាយនេះធ្វើឲអ្នកគាំទ្រស្រីៗភ្លឹកអស់ហើយ! តួឯកប្រុសលោក James Ma បង្ហោះរូបលេងជាមួយស្ទាយសក់ថ្មី ថែមសម្រស់មុខសខ្ចីស៊ីជំពូរបែបនេះ ធ្វើឲអ្នកគាំទ្រប្រញាប់ចូលមក Comment សសើរព្រោងព្រៀត។
ដោយមួយរយះនេះក្រៅពីឃើញមុខក្នុងកញ្ចក់ទូរទស្សន៍ក្នុងរឿងភាគដែលសម្ដែង តួឯកប្រុសលោក James Ma មិនសូវបានបង្ហាញមុខចេញទៅណាមកណានោះឡើយ ធ្វើឲអ្នកគាំទ្រមិនដឹងពីស្ថានភាពពេលបច្ចុប្បន្នរបស់លោក។ តែមិញនេះរូបលោកបានបង្ហោះរូបលេងជាមួយនឹងសម្រស់មុខមាត់ដែលប្លែកជាងមុនដោយមានស្ទាយសក់ថ្មី ម៉ូតនេះមានអ្នកគាំទ្រចង់ឲលោកធ្វើក្នុងការសម្ដែងរឿងភាគក្រោយៗទៀតផង។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ