បងប្អូនច្បាស់ជាបានស្គាល់រួចមកហើយនូវរឿង ថាំងចេងទៅចម្លងធម៌នៅភាគខាងលិច ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីជាង ២០ឆ្នាំមុន ហើយអ្នកណាក៏បានស្គាល់ពីតួអង្គសំខាន់ៗនៅក្នុងរឿងនេះដែរ ជាពិសេសគឺតួអង្គស៊ុនអ៊ូខុងតែម្តង។
កាលពីពេលកន្លងទៅនេះ ព្រោះតែវិបត្តិរបស់ការរីករាលដាលនៃមេរោគកូវីដ បានធ្វើអោយសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ ហើយចំណូលរបស់មនុស្សជាច្រើន មិនថាអ្នកជួញដូរ អ្នកជំនួញ រឺតារានៅក្នុងរង្វង់សិល្បៈនោះទេ គឺសុទ្ធតែជួបនូវបញ្ហាសេដ្ឋកិច្ចដូចគ្នា។
សម្រាប់តារាប្រុសលោក Benny Chan ដែលជាតួអង្គស៊ុនអ៊ូខុងដ៏ល្បីឈ្មោះមួយរូបនេះ ក៏មានបញ្ហានៅក្នុងវិស័យការងារ ចំណូលមានការធ្លាក់ចុះព្រោះតែវិបត្តិកូវីដនេះដែរ ដល់ថ្នាក់លោកត្រូវប្តូរទីកន្លែងរស់នៅពីអាផាតមិនដ៏ទំនើបរបស់លោក មករស់នៅផ្ទះល្វែងធម្មតាវិញដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ៕