បែកបងច្រើនខែបងសង្ហាជាងមុន! James Mar បង្ហាញខ្លួនជាមួយស្ទាយចងសក់ឃើញហើយក្រមុំៗទន់ជង្គង់ព្រោងព្រាត! មានរូបភាព

រឿងស្បែកសរកាត់ចិនៗមិនអោយចាញ់នរណាទេ សម្រាប់តួឯកប្រុសភ្នែកតឹងៗយ៉ាង James Mar បូករូមជាមួយនិងផ្ទៃមុខសរលោងជាងស្រីទៅទៀត ហើយក៏មិនសូវជាញឹកញាប់ដែរដែលសាម៉ីខ្លួននិងផុសរូបថតនៅក្នុង IG ទើបអ្នកគាំទ្ររបស់គាត់ត្រូវតែចិត្តត្រជាក់ចិត្តធ្ងន់បន្ទិចហើយ

ប៉ុន្ដែថ្មីៗនេះ James Mar បានធ្វើអោយហ្វេនៗបេះដូងលោតញាប់ស្ទើរតែផ្ទុះចេញមកក្រៅ នៅពេលសាម៉ីខ្លួនបានផុសរូបស្ទាយសក់វែងហើយចងទៅខាងក្រោយ ទំលាក់ខាងមុខតិចៗ បបូរមាត់ពណ៌ផ្កាឈូក ហើយជារូបដែលមើលបែបជិតៗ មើលហើយលួចអៀនតិចៗ ដូចជាកំពុងតែមើលមុខគ្នាផ្ទាល់ចឹង

After Footer (Active) - damrei Mr1 Zone2

សូមប្រាប់ថាស្ទាយនេះជាថ្នាំល្អសម្រាប់បេះដូងបំផុត រហូតដល់មិត្តភ័ក្ដនិងអ្នកគាំទ្រប្រញាប់ចូលទៅ comment ភ្លាមៗអ្នកខ្លះក៏បង្អាប់ ប៉ុន្ដែភាគច្រើនសុទ្ធតែប្រាប់ថាគួអោយស្រលាញ់ហើយសង្ហាខ្លាំងណាស់

អត្ថបទដោយ : នីត្តា