Dew Arisara គ្រាន់តែបើកភ្នែកឡើងភ្លាមនៅប៉េងប៉ោងខ្យល់ហោះមើលទេសភាពក្នុងរដ្ឋ California ទាំងមុខមិនទាន់និង…..! មានរូបភាព
ទើបតែកាន់ដៃគ្នាហោះហើរទៅដើរលេងនៅសហរដ្ឋអាមេរិក សម្រាប់គូស្នេហ៍ផ្អែមល្ហែមយ៉ាង Dew Arisara ហើយនិងសង្សាកំលោះរូបសង្ហាអ្នកជំនួញធំ Sebastian Lee ទាំងពីរនាក់នៅបានចាក់វ៉ាក់សាំងនៅទីនោះរួចរាល់ហើយផងដែរ ហើយគ្រប់គ្នាក៏កំពុងរងចាំមើលថាគូនេះនិងាមានដំណឹងល្អអ្វដែលឬអត់
ហើយទេសភាពស្អាតៗដែលកញ្ញា Dew ទៅនិងសូមប្រាប់ថាអ្នកបណ្ដាញសង្គមឃើញហើយលាន់មាត់វ៉ាវគ្រប់ៗគ្នា ដូចជារូបភាពដែល Dew ខំក្រោកតាំងពីព្រលឹមនៅជិះប៉េងប៉ោងខ្យល់ហោះលើអាកាសមើលទេសភាពស្អាតៗ នៅក្នុងរដ្ឋ california ហើយអ្វីដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺផ្ទៃមុខគ្មានម៉្សៅផ្ទៃមុខធម្មជាតិដ៏ស្រស់ស្អាតរបស់ Dew ស្អាតមិនចាញ់ទេសភាពសោះឡើយដោយនាងបានសរសេរឃ្លាប្រាប់ថា “មុខទទេស្អាតចឹងតែម្ដងចា”
អាចនិយាយបានថាស្អាតរហូតធ្វើអោយគ្រប់គ្នាភ្លេចមើលទេសភាពទៅហើយ
អត្ថបទដោយ : នីត្តា