ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ១៤ ខែ សីហា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ៦កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកអាចជួបប្រទះនូវរឿងរាវខ្វាយខ្វល់ និង ធ្វើអ្វីតែងមានបញ្ហាយាយីច្រើន។នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាមិនឆ្លើយតបដូចគាប់បំណងទេគឺតែងខកបំណងខ្លះៗនាំមិនសូវសុខស្រួលចិត្តឡើយ។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ថ្ងៃនេះដួងរាសីមិនល្អប្រសើរទេ ម្ល៉ោះហើយឱ្យប្រយ័ត្នការទាំស់សម្តីជាមួយក្រុមមមនុស្សនៅក្បែរខ្លួនដោយការយល់ខុសអ្វីមួយ។ក្រៅពីនេះឱ្យប្រយ័ត្នទំនាក់ទំនងក្លាយជាពិសពុល។បញ្ហាមិនល្អងាយរត់ចូលណាស់ផង ម្ល៉ោះហើយលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងៀមបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេដោយប្រការណាមួយ។ សេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលច្រើនពីព្រោះថាជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារនិងបញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕
ឆ្នាំថោះ
រាសីស្រុតចុះ។ ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយភ្លាំងភ្លាត់ ឬ មានកំហុសឆ្គងនោះឃើញថានឹងងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្នពិសេសបញ្ហាសុខភាពតែម្តង។ ការប្រកបការងារលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះ នាំបាត់បង់ប្រាក់កាសនិងពិសេសនាំខូចចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃ។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។ការប្រកបការងារ ចំពោះស្ត្រីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ ការរស់នៅជួបបញ្ហារកាំចិត្តនិងអាចកើតរឿងរាវមួយចំនួនថែមទៀត ហើយពិសេសក្លាយជាជម្លោះយូរអង្វែងផង។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយទទួលរងប៉ះទង្គិច ហើយធ្វើអ្វីក៏មិនងាយសម្រេចដល់គោលដៅឡើយ ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកបញ្ហាក្តីច្រណែនឈ្នានីសឬភាពមោហៈទោសៈដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងគ្នាច្រើនតែក៏ងាយត្រជាក់ចិត្តចំពោះគ្នាវិញដែរ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះពេលវេលាល្អរបស់លោកអ្នកគឺម៉ោង ១១,០០-២,៥៩វិនាទីរសៀល។នៅថ្ងៃ នេះលោកអ្នកអាចទទួលដំណឹងល្អ ឬធ្វើអ្វីក៏តែងជឿនលឿនគ្រាន់គាប់ប្រសើរដែរ។ការប្រកបការងារបើលោកអ្នកចង់ជួបចរចាក្នុងរឿងអ្វីមួយអាចចាប់ផ្តើមបានហើយពីព្រោះថាផលល្អៗតែងហុចមកវិញផង។ចំពោះបើជាអ្នកប្រកបជំនួញតូចធំលោកអ្នកបើចង់បន្ថែមដើមទុនក៏អាចផ្តល់ផ្លែផ្កាល្អៗមកវិញជាងអាក្រក់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចង់ពឹងពាក់នរណាម្នាក់ក៏ទទួលផ្លែផ្កាគ្រាន់ពេញចិត្ត។ការប្រកបការងារសព្វបែបយ៉ាងបើទោះបីកិច្ចការមមាញឹកពិតមែនតែក៏មានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។ក្នុងថ្ងៃនេះដែរលាភសំណាងហាក់ហូរចូលខ្លះ ដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្ត។ រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរកា
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកងាយទទួលរងរឿងតប់ប្រម៉ល់ ហើយរាល់កិច្ចការងារងាយរាំងស្ទះច្រើនផង។ទោះបីយ៉ាងណាសម្រាប់ពេលវេលាល្អក្នុងថ្ងៃនេះគឺម៉ោង ៥,០០-១០,៥៩វិនាទីព្រឹក។ក្នុងម៉ោងនេះដែរលោកអ្នកធ្វើអ្វីមួយតែងរលូនល្អទៅមុខជានិច្ច។ចំពោះការប្រកបការងារក៏ដូច្នេះដែរត្រូវមានចិត្តត្រជាក់ដាច់ខាតបើមានបញ្ហាជាមួយអ្នកដទៃមិនត្រូវយកកំហឹងទល់កំហល់នាំពិបាកនាពេលក្រោយ និង ខាតប្រយោជន៍អ្វីមួយថែមទៀត។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។នៅថ្ងៃនេះផ្តល់ផលល្អទាំងការប្រកបការងារទាក់ទងប្រាក់កាស ឬ ការសម្រេចចិត្តធ្វើកិច្ចសន្យាអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់បើករបរថ្មីក៏ជាពេលវេលាល្អប្រសើរណាស់ផង។ការធ្វើដំណើរឆ្ងាយជិតមានភាពសុខដុមដូចសព្វមួយដងតែការធ្វើដំណើរផ្លូវឆ្ងាយមិនត្រូវសេពគប់គ្រឿងស្រវឹងឡើយពីព្រោះងាយជួបបញ្ហាណាស់។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប និង មានបញ្ហាច្រើនចូលយាយីនាំជួបស្ថានភាពលំបាក។សម្រាប់ថ្ងៃនេះដែរបញ្ហាការងារ បញ្ហាផ្ទាល់ខ្លួន គឺមានភាពភ្លឺថ្លា ហើយធ្វើអ្វីតែងជឿនលឿនគ្រាន់គាប់បំណងត្រឡប់មកវិញ។ ថ្ងៃនេះដែរអ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយដោយអាចប្រកបរបរថ្មីៗឬផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការនិយាយគ្នាអំពីគម្រោងអាពាហ៍ពិពាហ៍ហើយ៕