ពេលនេះចំណងស្នេហ៍របស់តារាស្រីកូនមួយ Pat Napapa និងគូស្នេហ៍ត្រូវបានបញ្ចប់ព្រោះតែហេតុផលនេះសោះ!

តារាស្រីកូនមួយ Pat Napapa ដែលជាតារាស្រីដែលមានប្រជាប្រិយភាពមួយរូបនៅក្នុងវិស័យសិល្បៈថៃ និងជានារីដ៏រឹងមាំមួយរូបក្នុងការតស៊ូចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯង។

កាលពីពេលកន្លងមក នាងធ្លាប់បានប្រកាសបើកបេះដូងសម្រាប់បុរសវ័យក្មេងមួយរូប ដែលមានឈ្មោះ Got ដោយគិតថាអាចសាងក្តីស្នេហ៍និងអាចប៉ះប៉ូវបេះដូងរបស់នាងបាន។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែកាលពីពេលថ្មីៗនេះ នាងបានបង្ហាញប្រាប់ដល់មហាជនអោយដឹងថា នាងបានបញ្ចប់ក្តីស្នេហានេះជាមួយនឹងបុរសវ័យក្មេងរូបនោះមកត្រឹមជាមិត្តភក្តិនឹងគ្នាវិញ ព្រោះតែនាងហាក់មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់លោក និងមិនអាចប្រើប្រាស់ពេលវេលាទាំងអស់របស់នាងជាមួយលោកនោះទេ​ ហើយនាងគិតថានាងត្រូវការពេលវេលាសម្រាប់មើលថែទាំកូនប្រុស និងអ្នកម្តាយរបស់នាងអោយបានល្អជាងនេះ៕