ចុងក្រោយចំណងស្នេហ៍ប្តីប្រពន្ធរបស់តារាស្រី New Clear ត្រូវបានបញ្ចប់ហើយ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ១១ឆ្នាំ!
មហាជនជាច្រើនច្បាស់ជាបានដឹងរួចមកហើយ ពីបញ្ហាក្នុងគ្រួសារនិងពាក្យចចាមអារាមកន្លងមកពីរឿងរ៉ាវរបស់តារាស្រី New Clear Hansa និងស្វាមីរបស់នាងកន្លងមក។
កាលពីពេលថ្មីៗនេះ រឿងរ៉ាវចំណងស្នេហ៍របស់អ្នកទាំងពីរក៏បានបញ្ចប់សល់ត្រឹមពាក្យថាមិត្តល្អប៉ុណ្ណោះ បើទោះបីជាអ្នកទាំងពីរមិនអាចបន្តរទៅមុខក្នុងនាមជាប្តីប្រពន្ធទៀតក៏ដោយ ក៏អ្នកទាំងពីរបានព្រមព្រៀងគ្នាថានៅតែបំពេញកាតព្វកិច្ចជាឪពុកម្តាយដ៏សម្រាប់កូនដដែរ។
តារាស្រី New Clear Hansa ក៏បានបញ្ជាក់ទៀតដែរថា រឿងរ៉ាវបែកបាក់របស់អ្នកទាំងពីរមិនមែនមកពីនរណាម្នាក់មានអ្នកទីបីនោះទេ គឺមកពីពួកគេអស់ចិត្តស្រឡាញ់គ្នាទៅហើយ មិនអាចបន្តរទៀតបាននោះទេតែពួកគេនៅតែជាមិត្តល្អនឹងគ្នា៕