Pat Napapha សារភាពថាប្រុសក្មេងម្ចាស់ចិត្តពេលនេះមានសេរីភាពហើយព្រោះនៅសល់ត្រឹមតែពាក្យថាមិត្តតែប៉ុណ្ណោះ! មានរូបភាព

គ្រប់គ្នាអាចជាធ្លាប់ដឹងហើយថាបន្ទាប់ពីពេលនេះទៅ Pat Napapha ចែកផ្លូវគ្នាជាមួយកំលោះ Benz Racing ក្រោយពីនិងនាងក៏នៅទំនេរបានមួយរយៈ រហូតក្រោយមកទៀតក៏មានដំណឹងថា Pat មានអ្នកទាក់ទងហើយៗកំលោះម្នាក់និងក៏ចុះសម្រុងជាមួយគ្រួសារនិងកូនប្រុសនាងបានយ៉ាងល្អ

ប៉ុន្ដែសម្លេងគាំទ្រត្រូវបានបញ្ចប់នៅពេល Pat Napapha បានបើកចិត្តសារភាពនៅក្នុងកម្មវិធី​ថា សូមបញ្ចាប់ទំនាក់ទំនងនៅត្រឹមជាមិត្តហើយ រឿងរ៉ាវនិងទៅជាយ៉ាងណា ទៅស្ដាប់ពីមាត់នាងតែម្ដងទៅ

After Footer (Active) - damrei Mr1 Zone2

ដោយនាងបានប្រាប់ថា “ឋានៈរបស់ខ្ញុំគឺនៅទំនេរកូនមួយ មិនធ្លាប់គិតពីរឿងមានគូអ្វីនោះទេ មុននេះធ្លាប់គិតថាខ្លួនឯងអាចជាឯកាក៏ព្យាយាមទាក់ទង តែដល់ពេលបាននិយាយគ្នាបែរជាមានអារម្មណ៍ថា តាមពិតទៅមិនមែនមកពីយើងចង់បានមិត្តភ័ក្ដបន្ថែម ដល់ពេលយើងមកទទួលខុសត្រូវច្រើនយើងក៏ចាស់ទុំជាងមុនហើយក៏ដឹងច្រើនជាងមុន ការសម្រេចចិត្តអ្វីមួយវាសំខាន់ណាស់ Pat ខ្ជិលមកអង្គុយឆ្លើយសំនួរ ហើយសំខាន់បំផុតគឺកូន ក្ដីសុខរបស់ Pat គឺកូន”

“ជាក់ស្ដែងដូចពេលនេះ Pat ក៏បាននិយាយជាមួយគាត់ត្រង់ៗ ជាមិត្តនិងគ្នាបានទេប្រសិនបើមិនបានក៏ទៅចុះ Pat ដឹងថា Pat មិនអាចធ្វើតួនាទីជាអ្វីដែលគាត់ត្រូវការមិនបាន Pat មិនដើរលេងយប់ជ្រៅ Pat មិនចេញទៅ date កន្លែងដែលទៅកូន Pat ត្រូវតែទៅបានដែរ យើងគិតថាយើងប្រាប់គាត់ត្រង់ៗថាធ្វើបានតែប៉ុណ្ណឹង បើចាំបានក៏ចាំបើចុះចាញ់ហើយក៏ទៅចុះមិនអីទេ”

អត្ថបទដោយ : នីត្តា