មហាជនជាច្រើនបានដឹងហើយថា តារាប្រុសវ័យក្មេងទាំងពីររូបនេះបានកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសចំពោះទំនាក់ទំនងស្និតស្នាលរបស់ពួកគេបានធ្វើអោយហ្វេនជាច្រើនមានការសង្ស័យយ៉ាងខ្លាំង។
ទោះបីជាមានផ្ទុះការសង្ស័យយ៉ាងខ្លាំងទៅលើអ្នកទាំងពីរកន្លងមកយ៉ាងណា ពួកគេក៏មិនទាន់មានបង្ហាញអ្វីជាសារធារណៈជូនដល់មហាជនអំពីទំនាក់ទំនងពួកគេដែរ។
ប៉ុន្តែក្នុងពេលថ្មីៗកន្លងមកនេះ អ្នកទាំងពីរបានចេញមុខមកបកស្រាយជូនដល់ហ្វេនរបស់ពួកគេច្បាស់ៗថា ទំនាក់ទំនងរបស់ពួកគេគឺគ្រាន់តែជាមិត្តភក្តិគ្នាតែប៉ុណ្ណោះ មិនមានអ្វីលើសពីមិត្តភាពនោះទេ តែមហាជនជាច្រើននៅតែមិនអស់ចិត្ត ព្រោះអ្នកទាំងពីរពិតជាសាកសមនឹងគ្នាខ្លាំងណាស់៕