មកស្គាល់ពីមុខមាត់ប្អូនប្រុសបង្កើតរបស់កំពូលតារាចម្រៀង ណុប​ បាយ៉ារិទ្ធ ម្នាក់ៗសុទ្ធតែមានការងារក្នុងវិស័យសិល្បៈ!

បើនិយាយពីតារាចម្រៀងដែលមានឈ្មោះបោះសំឡេង និងមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងរង្វង់សិល្បៈរបស់ប្រទេសកម្ពុជាយើង មហាជនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយ​​ នូវទេពកោសល្យដ៏ប៉ិនប្រសប់របស់កំពូលតារាចម្រៀងប្រុស គឺលោក ណុប បាយ៉ារិទ្ធ។

After Footer (Active) - damrei Mr1 Zone2

មហាជនក៏ច្បាស់បានស្គាល់រួចមកហើយនូវប្អូនប្រុសមួយរូបរបស់លោក ណុប បាយ៉ារិទ្ធ ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងរង្វង់សិល្បៈរបស់ប្រទេសយើង គឺលោក ណុប សម្បត្តិនីកូ។ លោកក៏បានចូលក្នុងវិស័យចម្រៀងខ្មែរអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយដែរ។

លោក ណុប បាយ៉ារិទ្ធ គឺជាកូនប្រុសច្បងមួយរូប ដែលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងស្រុកខ្មែរជាច្រើនឆ្នាំរួចមកហើយ ពេលនេះក៏អាចចាត់ទុកថាជារៀមច្បងមួយរូប និងជាគណៈកម្មការនៅក្នុងកម្មវិធីចម្រៀងផងដែរ។

លោក ណុប អ៊ីណុ គឺជាប្អូនប្រុសបង្កើតរបស់កំពូលតារាចម្រៀង ណុប បាយ៉ារិទ្ធ ហើយលោកក៏ជាអ្នកនិពន្ធបទចម្រៀងមួយរូបដ៏មានទេពកោសល្យផងដែរ។

លោកណុប សម្បត្តិនីកូ (Nop sambathputhyroth) គឺជាប្អូនប្រុសពៅរបស់ត្រកូលណុប ហើយលោកក៏ជាតារាចម្រៀងប្រុសមួយរូប ដែលកំពុងតែមានឈ្មោះបោះសំឡេងមួយរូបនៅក្នុងស្រុកខ្មែរ៕