ដូចខ្លាំងមែន! តារាស្រីកូរ៉េម្នាក់ ល្បីថាមុខដូច Jennie ក្រុម Blackpink ខ្លាំងណាស់! ចូលមើលរូបប្រៀបធៀបជាច្រើន

អ្នកគាំទ្រវិស័យតារា k-pop ពិតជាជ្រាបច្បាស់ហើយថា សមាជិកក្រុមនារីកូនពៅក្នុងផលិតកម្ម SM សមាជិក Ningning ក្រុម​ Aepsa ត្រូវបានគេគិតថាតារាស្រីរូបនេះហើយនឹង Jennie ក្រុម BLACKPINK មើលទៅដូចគ្នា ហេតុដូច្នេះ បានធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែត ចាប់ផ្តើមបកស្រាយយ៉ាងល្អិតល្អន់ ព្រមទាំងវែកញែក ថាអាយដលទាំងពីរដួង មើលទៅមានភាពស្រដៀងគ្នាកម្រិតណា។

យ៉ាងណាមិញ នៅលើគណនីហ្វេនផេកមួយ ដែលជាអ្នកចូលចិត្ត និងស្រលាញ់ តារាស្រីទាំងពីរដួងនេះ បានប្រមូលផ្តុំជាពិសេស រូបភាពសន្លឹកជាច្រើន នៃម៉ូដសម្លៀកបំពាក់ ក៏ដូចជាស្ទាយ៍តុបតែងខ្លួន ជាពិសេសនោះការបង្ហាញស្ទីលកាច់រាងថតរូប ដូចតារាម៉ូដែលអាជីព ទាក់ភ្នែកពីសំណាក់មហាជនមិនស្ទើរ នៃការលេងម៉ូតខោអាវយ៉ាងស៊ីវីល័យ ត្រូវបានទទួលការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្រយ៉ាងខ្លាំងតែម្តង។

ជាមួយគ្នានេះដែរ គេក៏បានកត់សម្គាល់ផងដែរ Jennie និង NingNing ពិតជាមានសម្រស់ស្រស់ស្អាត និងមានភាពស្រដៀងគ្នាខ្លាំងបេះបិត ជាមួយការលេងស្ទីល ក៏ដូចជាការថតរូបមានភាពដូចគ្នាបែបនេះ គួបផ្សំទៅនឹងរាងដ៏ល្អឥតខ្ចោះ កាន់តែពិសេសទម្រង់មុខមានភាពស្រដៀងគ្នាថែមទៀតនោះ ពោលគឺថា អ្នកទាំងពីរសឹងតែដូចបងប្អូនស្រីភ្លោះតែម្តង៕

After Footer (Active) - damrei Mr1 Zone2

សូមទស្សនារូបភាពខាងក្រោម៖